លោក ជិន ម៉ាលីន អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភានិងរដ្ឋសភាសហរដ្ឋអាមេរិកចំនួន១៧រូប នៅវិមានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ : លោក ជិន ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ តំណាងឱ្យលោករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភានិងរដ្ឋសភាសហរដ្ឋអាមេរិកចំនួន១៧រូប នៅវិមានរដ្ឋសភា។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាតំណាងក្រសួងយុត្តិធម៌ក្នុងជំនួបពិភាក្សាការងាររបស់ គណៈប្រតិភូព្រឹទ្ធសភានិងរដ្ឋសភាសហរដ្ឋអាមេរិក ចំនួន១៧រូប ដឹកនាំដោយ លោក Edward J. Markey សមាជិកព្រឹទ្ធសភា ជាមួយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-អាមេរិក ដោយផ្ដោតសំខាន់លើការបង្កើនទំនាក់ទំនងទ្វេភាគី កម្ពុជា-អាមេរិក ឱ្យបានកាន់តែល្អប្រសើរ និងជាពិសេសការឈ្វេងយល់អំពីកម្ពុជាពិតជាពេលបច្ចុប្បន្នទាំងលើទិដ្ឋភាពច្បាប់ នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ។

ក្នុងជំនួបពិភាក្សានេះមានការចូលរួមពី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន, តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ ចំនួន១៣រូប ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print