ពលរដ្ឋជាង២០នាក់តំណាងឱ្យពលរដ្ឋជាង១០០គ្រួសារមកពីសំបុកចាបភូមិផ្សារព្រំសុំឲ្យអាជ្ញាធរខេត្តជួយអន្ដរាគមន៍ ក្រោយឃើញដីកាតុលាការប៉ៃលិនបង្កាប់ចូលខ្លួន

ចែករំលែក៖

ប៉ៃលិន​ ​៖​ ​ក្រោយពេល​ទទួល​បាន​ដីកា​ ​របស់​លោក​ ​គឹម​ ​ម៉េង​ ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ក្នុង​សំណុំរឿង​ព្រហ្ម​ទណ្ឌ​ពី​បទ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​ ​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​០​នាក់​ ​ក្នុងចំណោម​ជាង​១​០​០​គ្រួសារ​រស់នៅ​ចំណុច​សំបុកចាប​ ​ក្នុង​ភូមិ​ផ្សារ​ព្រំ​ ​ឃុំ​ស្ទឹង​កាច់​ ​ស្រុក​សាលា​ក្រៅ​ ​ខេត្ត​ប៉ៃលិន​ ​បាន​លើកគ្នា​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​ប៉ៃលិន​ ​កាលពី​វេលា​ម៉ោង​៨​ ​និង​៣​០​នាទី​ព្រឹក​ថ្ងៃ​ទី​១​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​ស្ថិតនៅ​មុខ​សាលាខេត្ត​។​

ប្រភព​ព័ត៌មាន​ពី​តំណាង​ប្រជាពលរដ្ឋ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ ​៖​ ​ក្រោយ​ពី​បានឃើញ​ដី​ការដែល​គេ​យកទៅ​ប្រគល់​ជូន​ពួកគាត់​ដល់​មុខ​ផ្ទះ​ ​ធ្វើ​ឱ្យ​ម្នាក់ៗ​ ​ស្រឡាំងកាំង​ ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ចំពោះ​សុវត្ថិភាព​ ​ដោយ​សរសេរ​ថា​ ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ​ដែល​ប្រកាស​ឱ្យ ​ប្រើ​តាម​ព្រះ​រាជក្រិត្យ​លេខ​ ​ន​ស​/​រក​០​២​៤​ ​ចុះ​ថ្ងៃ​ទី​១​០​ ​ខែ​សីហា​ ​ឆ្នាំ​២​០​០​៧​ ​ជា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៧​៥​ ​ចុះ​ថ្ងៃ​ទី​០​១​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៦​ ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​។​

លិខិត​បញ្ជាក់​ថា​ ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​លេខ​ ​១​៤​៦​ ​ព​,​ស​/​២​០​ ​ចុះ​ថ្ងៃ​ទី​១​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​ ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ ​ដែល​សម្រេច​ចោទប្រកាន់​លើ​ពួកគាត់​ ​និង​បក្ខពួក​២​៤​នាក់​ពី​បទ​ ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​ ​ប្រព្រឹត្ត​នៅ​ភូមិ​ផ្សារ​ព្រំ​ ​ឃុំ​ស្ទឹង​កាច់​ ​ស្រុក​សាលា​ក្រៅ​ ​ខេត្ត​ប៉ៃលិន​ ​កាលពី​អំឡុង​ឆ្នាំ​២​០​១​០​ ​រហូតមកដល់​អំឡុង​ឆ្នាំ​២​០​១​៦​ ​បទល្មើស​ព្រហ្មទណ្ឌ​ ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២​៥​៣​ ​នៃ​ច្បាប់​ភូមិបាល​។

​ ​ក្នុង​ដីកា​​បង្គាប់​មក​ឈ្មោះ​ ​កែ​ ​សុវណ្ណ​ ​ភេទប្រុស​ ​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ផ្សារ​ព្រំ​ ​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ ​ខេត្ត​ប៉ៃលិន​ ឱ្យ​ចូល​ទៅកាន់​សាលាដំបូង​ខេត្ត​ប៉ៃលិន​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​វេលា​ម៉ោង​ ​០​៩​និង​៣​០​នាទី​ព្រឹក​ ​នៅ​បន្ទប់​ស៊ើបសួរ​ “​ក​”​។​ ​ដើម្បី​សួរ​យក​ចម្លើយ​ពី​ដំណើររឿង​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើ​ ​សាមីខ្លួន​ត្រូវ​យក​ឯកសារ​​​ដែល​ពាក់ព័ន្ធ​ទៅ​ជាមួយ​ផង​ប្រសិនបើ​មាន​។​

 ​ក្នុង​ករណី​រឹងទទឹង​មិន​ចូលខ្លួន​តាម​ការកំណត់​ខាងលើ​នេះ​ទេ​ ​ឬ​រត់​គេច​ខ្លួន​ ​ខាង​តុលាការ​នឹង​ចេញដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​តែម្តង​។​

ពួកគាត់​បញ្ជាក់​ថា​÷ ​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យផល​ ​លើ​ដី​ក្នុង​ភូមិ​ខាងលើ​នេះ​អស់​រយៈពេល​ជាង​២​០​ឆ្នាំ​មក​ហើយ​ ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​សន្យា​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ ​នៅមុន​ពេល​បោះឆ្នោត​ឃុំ​/​សង្កាត់​ ​តែ​មិន​ទទួល​បានផល​នោះ​ទេ​ ​លុះ​រហូត​មកដល់ពេលនេះ​ ​ស្រាប់តែ​ទទួល​បាន​ដីកាកោះ​ហៅ​ឱ្យ​ចូលខ្លួន​ ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង​ ​ជាពិសេស​ដេកមិនលក់​ ​បក់​មិន​ល្ហើយ​ឡើយ​។​

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ ​ឯកឧត្តម​ ​ឃ្លោក​ នួ​យ​ ​អភិបាល​រង​ខេត្ត​ ​បាន​ដឹកនាំ​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត​ ​ចេញ​មក​សម្របសម្រួល​ ​ដោយ​ស្រង់​យកឈ្មោះ​របស់​ពួកគាត់​ខាងលើ​ទៅ​ជូន​លោកជំទាវអភិបាល​ខេត្ត​ ​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេលក្រោយ។ដ,ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print