ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៧​ ខែសីហា​ កើតឡើង​៦​លើក​ ស្លាប់​២​នាក់​ របួស​ ១១​នាក់​ !!!

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ចំនួន​២​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ ៨​នាក់​(​ស្រី​៣​នាក់​)​ របួសស្រាល​ ៣​នាក់​(​ស្រី​២​នាក់​)​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក៏បាន​បញ្ជាក់​ដែរថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១៣​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៦​លើក​។ 

ជាមួយគ្នានេះ​ នាយកដ្ឋាននគរបាល​ចរាចរណ៍​​ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ ដេីម្បី​ការពារ​ជីវិត​របស់​លោក​អ្នក​ និងក្រុមគ្រួសារ​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print