ក្រសួង​បរិស្ថាន​៖​ ការចម្អិនអាហារដោយពន្លឺព្រះអាទិត្យ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃសុក្រទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ យោងតាម​ការប្រែសម្រួលពីកញ្ញា​ រិទ្ធ ចេង​ធារ៉ា​ បានឱ្យដឹងថា​៖​ ចង្ក្រានសូឡាប្រើកញ្ចក់ ដើម្បីទាញយកថាមពលពន្លឺព្រះអាទិត្យ មកប្រើក្នុងការចម្អិនម្ហូប។ ដើម្បីចម្អិនម្ហូបអាហារ ពួកគេថែមទាំងធ្វើការនៅក្រោមពន្លឺថ្ងៃទៀតផង។ ចង្ក្រានសូឡាមានតម្លៃថោក ហើយវាអាចលុបបំបាត់នូវការបំពុលនិងការប្រើប្រាស់ប្រេងឥន្ធនៈ។

មូលដ្ឋានគ្រឹះត្រូវបានផលិតដោយប្រើកេសក្រដាសកាតុងធវកនិង tinfoil ។ បច្ចេកវិទ្យាដ៏សាមញ្ញនេះ គឺជាដំណឹងល្អ សម្រាប់សុខភាពភពផែនដី និងមនុស្ស។ វាកាត់បន្ថយការបំពុលបរិយាកាស និងការបំភាយឧស្ម័ន CO2 ។ ដើមឈើ ត្រូវបានគេកាត់បន្ថយក្នុងការកាប់យកទៅធ្វើជាឥន្ធនៈ។

ចង្ក្រានសូឡានីមួយៗអាចសន្សំសំចៃឈើបានរហូតដល់ ១ តោនជារៀងរាល់ឆ្នាំ។ ហើយដោយសារតែវាប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ចង្ក្រានទាំងនេះក៏ដោះស្រាយភាព កង្វះខាតថាមពលផងដែរ។

ចង្ក្រានសូឡាជាង ៤ លានគ្រឿងកំពុងប្រើប្រាស់នៅជុំវិញពិភពលោក។ ប៉ុន្តែមនុស្ស ២,៦ ពាន់លាននាក់ នៅតែចំអិនអាហារដោយអុស កាកសំណល់សត្វ ធ្យូង ឬប្រេងកាត។ ជារៀងរាល់ឆ្នាំមនុស្ស ៤ លាននាក់បានស្លាប់មុនអាយុ ដែលបណ្ដាលមកពីការដកដង្ហើមខ្យល់ដែលបំពុលដោយឥន្ធនៈចម្អិនអាហារក្នុងស្រុក។

អង្គការ Charity Solar Cookers International បាននិយាយថាអាចសន្សំថវិកាបា ១,៣ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ដោយសារការកាត់បន្ថយការបំពុលបរិយាកាសតាមផ្ទះ តាមរយៈការប្រើប្រាស់ការចម្អិនអាហារពីពន្លឺព្រះអាទិត្យ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print