ភ្នំពេញ៖ រថយន្ដដឹកថ្មមួយគ្រឿងរបស់(ក្រុមហ៊ុន ខេសុីមិន)បើកបុកបុរសម្នាក់កំពុងបើកម៉ូតូតាមដងផ្លូវចំពីក្រោយ និងកិនអូសជាង១០០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់ ចំណែកម្ចាស់រថយន្ដបង្កចុះពីលើរថយន្ដគេចខ្លួនបាត់ កាលពីវេលាម៉ោង៩ និង៤០នាទីត្រូវនិងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ស្ថិតតាមវិថីចោមចៅ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដដឹកថ្ម ពណ៌ទឹកក្រូច មួយគ្រឿង (ក្រុមហ៊ុន ខេសុីមិន)ពាក់ស្លាកលេខភ្នំពេញ3D-0281 ធ្វើដំណើតតាមវិថីចោមចៅ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណះពេលមកដល់ចំណុចកើតហេតុក៏បានបុកបុរសម្នាក់កំពុងតែជិតម៉ូតូម៉ាក់សង់ឌ្រីមស៊េរី២០២២ពាក់ស្លាកលេខភ្នំពេញ1IZ-5370ពីក្រោយដែលធ្វើដំណើរស្របទិសគ្នាពេញទំហឹងកិនអូសជាប់ក្រោមរថយន្ដជាង១០០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ភ្លាមៗតៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់ស្រមោល ដោយឡែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបានទំនាក់ទំនងទៅរថយន្ដសាមុយដើម្បីយកទៅសង្រ្គោះ តែបើនិយាយពីរថយន្ដសាមុយខាងរដ្ឋប្រើពេលវេលាជាង១ម៉ោងទើបបានមកដល់ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខឹងយ៉ាងខ្លាំងផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងបានធ្វើការវាសវែសយកម៉ូតូជនរងគ្រោះ និងរថយន្ដបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រោយពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ