លោកបណ្ឌិត ចែម វីឌ្យ៉ា បានទទួលជួប លោក Vahram Kazhoyan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនីប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់អោយដឹងថា៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក Vahram Kazhoyan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនីប្រចាំកម្ពុជា នៅទីស្តីការក្រសួង បន្ទាប់ពី លោកឯកអគ្គរដ្ឋទូត បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា៖ នៅក្នុងកិច្ចជំនួប ភាគីទាំងពីរបានពិភាក្សាអំពីសក្តានុពលក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ ព្រមទាំងបានផ្លាស់ប្តូរយោបល់លើចំណុចអាទិភាពដែលអាចសម្រេចបានក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។ ក្នុងឱកាសនោះផងដែរ តាមរយៈលោក Vahram Kazhoyan លោកបណ្ឌិតរដ្ឋលេខាធិការក៏បានចូលរួមរំលែកមរណទុក្ខ និងបង្ហាញក្តីសោកស្តាយ ចំពោះឧបទេវហេតុនៃការផ្ទុះនៅផ្សារ Surmalu ក្នុងរដ្ឋធានី Yerevan កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ដែលបណ្តាលអោយមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print