ខេត្តបន្ទាយមានជ័យ៖ លោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញអប់រំចិត្តសាស្ត្រ និង ផ្សព្វផ្សាយ ព្រឹត្តិការណ៍ពត៌មានថ្មីៗ សាកលលោក និងក្នុងប្រទេស ពិសេសជំងឺកូវីដ-១៩ និងជំងឺអុតស្វាដែលជាប្រភេទជំងឺឆ្លងថ្មី ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការ ។
លោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ បានដាស់តឿនស្មារតីដល់ នាយទាហាន នាយទាហានរង និងពលហាន តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទាំងអស់ត្រូវគោរព និងអនុវត្តឲ្យបាននូវបទវិន័យ បទបញ្ជាផ្ទៃក្នុង និងលក្ខ័នន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ច្បាប់ចរាចរណ៍ផ្លូវគោក ជៀសឆ្ងាយពីគ្រឿងញៀន ក៏ដូចជាត្រៀមជួយប្រជាពលរដ្ឋ រាល់យថាហេតុណាមួយដែលបង្កឡើងដោយគ្រោះធម្មជាតិ ជាពិសេស ជំងឺកូវីដ-១៩ប្រភេទថ្មី BA4, BA5 និងជំងឺអុតស្វា ដ៏កាចសាហាវ ដោយបន្តអនុវត្តតាមប្រសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ នូវវិធានការ ៣ការពារ ៣កុំ ជាប់ជាប្រចាំ ។
លោកមេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងខេត្ត បានថ្លែងអំណរគុណដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ ដែលបានបំពេញនូវតួនាទីភារកិច្ចតាមផែនការដែលថ្នាក់លើបានដាក់បទបញ្ជា និងខិតខំ ការពារជាតិមាតុភូមិ ការពារសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានទាន់ពេល ៕
ដោយ៖សហការី