ឆ្នាំ២០២២ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានចុះបង្ក្រាបបទល្មើសជួញដូរលក់សាច់សត្វព្រៃ នៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ២០២២ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានចុះបង្ក្រាបបទល្មើសជួញដូរលក់សាច់សត្វព្រៃ នៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងដោយបង្ក្រាបបានសាច់ជ្រូកព្រៃចំនួន ៥ គីឡូក្រាម សាច់ឈ្លូសចំនួន ១ គីឡូក្រាម និងសត្វត្រកួត(រស់)ចំនួន០៣ ក្បាល។ សាច់សត្វព្រៃបង្ក្រាបបានត្រូវបានដុតកម្ទេចចោល និងសត្វត្រកួតត្រូវបានយកទៅលែង នៅស្រុកសេសាន ខេត្តស្ទឹងត្រែងដោយមានការចូលរួមពីលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង នុងដោយមានការចូលរួមពីមន្រ្តីឧទ្យានុរក្សផងដែរ។

ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃ និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print