ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅយប់ថ្ងៃសុក្រទី១៩ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលស្រុកថ្មគោលសហការជាមួយនគរបាលស្រុកបវេល បានធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យចំនួន០២នាក់ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៩ ខែសីហា ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ០១គ្រឿងម៉ាកOPPOពណ៌ផ្ទៃមេឃ របស់ជនរងគ្រោះឈ្មោះ សំ សុភាព ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា បន្ទាប់ពីកម្លាំងជំនាញបានទទួលពាក្យបណ្ដឹងហេីយ លុះដល់វេលាម៉ោង១៥និង០០នាទី ថ្ងៃ ខែឆ្នាំដដែលនៅចំណុចក្រុមទី០១ ភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួច មានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)កើតឡើងម្តងទៀតដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ជិះម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ក្រហម មិនស្គាល់ស៊េរីនិងស្លាកលេខ បានជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ ម៉ិលសឿបភេទប្រុសអាយុ៤៣ឆ្នាំរស់នៅមូលដ្ឋានខាងលេីខណៈជនរងគ្រោះឱ្យកូនលេងទូរស័ព្ទម៉ាកOPPO។
ជនសង្ស័យចំនួន០២នាក់គឺ៖
១-ឈ្មោះ ហ៊ុន សេង ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ(ជនដៃដល់)។
២-ឈ្មោះ រី វ័ន្ត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល(អ្នកបើកម៉ូតូ)។
ចំណែកវត្ថុតាងដកហូតសម្ភាររួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ស៊េរី២០២០ ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង1AL-6046
-ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកOPPO។
ក្រោយពីបានសារភាពទទួលស្គាល់នូវសកម្មភាពល្មេីសរបស់ខ្លួននៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំបញ្ជូនជនសង័្សយមកកាន់ការិយាល័យជំនាញដើម្បីធ្វើចាត់ការបន្តតាមនីតិវិធី ច្បាប់រីឯទូរស័ព្ទដៃបានប្រគល់ជូនម្ចាស់វិញ៕ដោយ៖សហការី