អាកាសយានិកដេកលក់ យន្តហោះនៅតែចុះចតដោយសុវត្ថិភាព

ចែករំលែក៖

អាកាសយានិកទាំងពីរនាក់បានដេកលក់ ហើយភ្លេចចុះចតនៅអាកាសយានដ្ឋានដែលបានកំណត់ទុក ។ ប៉ុន្តែជាភព្វសំណាង យន្តហោះនៅតែចុះចតដោយសុវត្ថិភាព។

សារព័ត៌មាន CNN បានផ្សាយថា ហេតុការណ៍ខាងលើកើតឡើងនៅលើយន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ធ្វើដំណើរពីទីក្រុងការទុម (Khartoum)ប្រទេសស៊ូដង់ ទៅកាន់ទីក្រុងAddis Ababa ប្រទេសអេត្យូពី កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។
ហេតុការណ៍ខាងលើបានកើតឡើងនៅលើយន្ដហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ដែលមានគោលដៅហោះហើរពីទីក្រុង ខារទុម (Khartoum) ប្រទេសស៊ូដង់ ឆ្ពោះទៅកាន់ទីក្រុង អាឌីសអាបាបា (Addis Ababa) ប្រទេសអេត្យូពី។ បើតាមគេហទំព័រអាកាសចរណ៍ Aviation Herald នៅពេលដែលពីឡុតទាំង២នាក់ងោកមួយភាំង យន្ដហោះបានហោះហួសផ្លូវចុះចត និងធ្វើឱ្យដាច់ការទាក់ទងមួយសន្ទុះ ហើយរហូត ទាល់តែ២៥នាទីក្រោយ ទើបយន្ដហោះនេះបកក្បាលចុះចតដោយសុវត្ថិភាព។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានសម្រេចបញ្ឈរជើងពីឡុតទាំង២នាក់ជាបណ្ដោះអាសន្ន ហើយការពិន័យនឹងធ្វើឡើង នៅពេលការស៊ើបអង្កេតបិទបញ្ចប់៕ ដោយធីរីណា

...

រូប​ថត​ :CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print