ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ក្រោយទទួលបានរបាយការណ៍ ស្តីពីលទ្ធផលនៃការស្រាវជ្រាវ ស្វែងរកមនុស្ស០៣នាក់ តាមបណ្តឹងចូលប្រព័ន្ធ Hotline

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​២០​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ ក្រោយទទួលបានរបាយការណ៍ ស្តីពីលទ្ធផលនៃការស្រាវជ្រាវ ស្វែងរកមនុស្ស០៣នាក់ តាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថាត្រូវបានបង្ខាំងទុក ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ស្នងការ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២​ បានចុះមកដល់ទីតាំងក្រុមហ៊ុន ដើម្បីធ្វើការស្រាវជ្រាវស្វែងរកមនុស្សទាំង ០៣នាក់ (បុរសជនជាតិអាមេរិក ០១នាក់ ,បុរសជនជាតិខ្មែរ មានសញ្ជាតិ អាមេរិក ០១នាក់ និង ស្រ្តីជនជាតិ ឥណ្ឌូនេស៊ី) ដោយមានការចូលរួមសហការណ៍ពីម្ចាស់ទីតាំង បានស្វែររកឃើញមនុស្សទាំង០៣នាក់នោះ។

ក្រោយក្រុមការងារចុះទៅដល់កន្លែងស្នាក់នៅ បានរកឃើញថា ជនទាំងមិនមានការចាក់សោរឃុំឃាំងពីខាងក្រៅ ឬមានអ្នកណាយាមនៅមុខបន្ទប់ទេ ហើយស្លាកស្នាមនៅលើដងខ្លួន ក៏មិនមានស្នាមរបួសអ្វីដែរ។ក្រោយមកកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានសម្រេចចិត្តនាំខ្លួនជនទាំង០៣នាក់នោះមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

មនុស្សទាំង០៣នាក់ ឈ្មោះ SATH CHAP ភេទប្រុសជនជាតិខ្មែរ សញ្ជាតិអាមេរិក, ឈ្មោះ DANIEL WAYNE SCOTT ភេទប្រុស ជនជាតិអាមេរិក និង ឈ្មោះ PLASIDIA RETTA RIAMA ភេទស្រី ជនជាតិឥណ្ឌូនេស៊ី។ យោងតាមសេចក្តីសន្និដ្ឋានដោយ ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និងតាមកំណត់ហេតុស្តាប់ការបំភ្លឺរបស់ជនរងគ្រោះទាំង០៣នាក់មិនមានការចាប់បង្ខាំង វាយធ្វើទារុណកម្មទេ។

បើតាមការស្រាវជ្រាវ ជនទាំង០៣នាក់ មានបុរស ០២នាក់ ធ្វើការពីកន្លែងមួយទៅកន្លែងមួយ ទទួលបានប្រាក់ខែគ្រប់ចំនួន ចន្លោះពី៨០០ដុល្លារ ទៅ ១,០០០ដុល្លារ និងនៅមានប្រាក់រង្វាន់បន្ថែមចន្លោះពី ១០,០០០ដុល្លារ ទៅ ៥០,០០០ដុល្លារ នៅពេលដែលពួកគាត់ធ្វើការងារបានល្អ។ បច្ចុប្បន្នពួកគាត់ទាំង០៣នាក់ បានស្នើសុំត្រឡប់ទៅរាជធានីភ្នំពេញវិញ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print