នាយករដ្ឋមន្ត្រីស្រីនៃប្រទេសហ្វាំងឡង់ ត្រូវធ្វើតេស្តរកសារធាតុញៀន

ចែករំលែក៖

នៅថ្ងៃទី១៩ខែសីហា នាយករដ្ឋមន្ត្រីស្រីហ្វាំងឡង់លោកស្រី Sanna Marin បានប្រកាសឱ្យដឹងថា លោកស្រី បានទៅធ្វើតេស្តរកសារធាតុញៀន ក្រោយពេលមាន ឃ្លីបវីដេអូថតពីទិដ្ឋភាព នៃការរាំសប្បាយជាមួយមិត្តភក្តិបានបែកធ្លាយ។

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marinបាននិយាយថា លោកស្រីបានធ្វើតេស្ដរកសារធាតុញៀន រួចរាល់ហើយ បន្ទាប់ពីរងការរិះគន់ និងការចោទប្រកាន់ពាក់ព័ន្ធនឹងការបែកធ្លាយវីដេអូរាំ ជាមួយមិត្តភក្តិក្នុងពិធីជប់លៀងជាលក្ខណៈឯកជនមួយនៅលើបណ្ដាញអ៉ីនធើណេត។

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រសប្ដាហ៍នេះ លោកស្រី ម៉ារីន បានច្រានចោល ការចោទប្រកាន់ និងអះអាងថា លោកស្រីមិនដែលប្រើប្រាស់ គ្រឿងញៀននោះទេ។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានការចោទប្រកាន់ថា ខ្ញុំបានស្ថិតនៅក្នុងពិធីជប់លៀងមួយ ដែលមានការប្រើគ្រឿងញៀន ហើយគេក៏ចោទខ្ញុំប្រើគ្រឿងញៀនដែរ ប៉ុន្តែនៅក្នុងមួយជីវិតរបស់ខ្ញុំតាំងពីក្មេងមកម្ល៉េះ ខ្ញុំមិនដែលប្រើគ្រឿងញៀនទេ»។ លោកស្រី ម៉ារីន បន្ថែមថា «ខ្ញុំបានធ្វើតេស្ដរួចរាល់ហើយនៅថ្ងៃនេះ (ថ្ងៃសុក្រ)»។
បើតាមលោកស្រី សាន់ណា ម៉ារីន លទ្ធផលធ្វើតេស្ដរកសារធាតុញៀនណាកូទិក (narcotics) របស់លោកស្រី នឹងចេញនៅសប្ដាហ៍ក្រោយ៕ ដោយធីរីណា

...

រូប​ថត​ :​ Reuters/CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print