ខេត្តកំពង់ឆ្នាំង៖ គ្រោះធម្មជាតិរន្ទះបាញ់ផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបែកសរសរផ្ទះ គគួរឲ្យរន្ធត់តែមិនបណ្តាលឲ្យរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ ។
ហេតុការណ៍ខាងលេីកេីតឡេីងនៅក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំង់ឆ្នាំង នៅវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ។
លោក សុន សុឃាង ជាម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកេីតហេតុគាត់បាននាំកូនៗទៅមេីលស្រែ ចំណែកប្រពន្ធគាត់ទៅធ្វេីការរោងចក្រ ។ ក្រោយត្រឡប់មកពីស្រែវិញដល់មុខផ្ទះក៍មានរន្ទះបាញ់ផ្ទះបែកសរសរកណ្តាល លាន់លឺដូចរន្ទះ ។
ក្នុងហេតុការណ៍គ្រោះធម្មជាតិខាងលេីបណ្តាលអោយខូចខាតបែកសរសរកណ្តាល ទូរស័ព្ទចំនួន០១គ្រឿង ខ្សែភ្លេីង និងសម្ភារៈប្រេីប្រាស់មួយចំនួនផងដែរ ។
ជាមួយគ្នានេះ លោក សុន សុខឃាង សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៍ដូចជាអាជ្ញាធរខេត្ត និងសប្បុរសជន មេត្តាជួមឧបត្ថម្ភ គាំទ្រដល់គ្រួសាររបស់លោកកំពុងខ្វះខាតថវិការៀបចំជួសជុលផ្ទះដេីម្បីឲ្យកូនៗ និងក្រុមគ្រួសារដែលមានសមាជិក៦នាក់មានទីជម្រកស្នាក់នៅ៕
ដោយ៖ សូរិយា