សហព័ន្ធបាល់ទាត់របស់ប្រទេសប្រេស៊ីលបានប្រកាសថា ក្រុមជម្រើសជាតិប្រេស៊ីលនឹងត្រូវជួបជាមួយហ្គាណា និងទុយនេស៊ីក្នុងខែកញ្ញា ដើម្បីត្រៀមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅកាតា ដោយកីឡាករកំពុងសម្លឹងរកការទទួលបានកៅអីរបស់ពួកគេក្នុងក្រុមចំនួន២៥ដែលលេងក្នុងការប្រកួតនៅចុងឆ្នាំនេះ។
សហព័ន្ធបាល់ទាត់ប្រេស៊ីល ឬហៅកាត់ថា CBF បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៣និង២៧ ខែកញ្ញា នៅឯទីកន្លែងដែលមិនទាន់ត្រូវបានប្រកាសនៅទ្វីបអឺរ៉ុប។ ប្រេស៊ីលនាំមុខគេក្នុងចំណាត់ថ្នាក់ពិភពលោករបស់FIFA និងស្ថិតក្នុងចំណោមក្រុមដែលពេញចិត្តក្នុងការឈ្នះពាន World Cup ដែលនឹងប្រកួតនៅប្រទេសកាតាចាប់ពីថ្ងៃទី២០ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ។
គ្រូ បង្វឹក លោក Tite នឹង ប្រកាស បញ្ជី សម្រាំង សម្រាប់ ការ ប្រកួត មិត្តភាព នៅ ថ្ងៃ ទី ៩ ខែ កញ្ញាខាងមុខ។ លោកបាននិយាយកាលពីខែមុនថា គាត់មានការរំភើបចំពោះការកើនឡើងនៃកីឡាករវ័យក្មេងដែលបានបង្ហាញខ្លួនតារាលេចធ្លោកាលពីរដូវកាលមុនហើយនឹងមានវត្តមានសម្រាប់ក្រុមជម្រើសជាតិក្នុងប្រទេសកាតា ដោយបន្ធូរបន្ថយសម្ពាធលើតារាឆ្នើមរបស់ Paris St-Germain កីឡាករ Neymar ។
ដោយសម្លឹងរកការឈ្នះពាន World Cup លើកទី៦ ប្រេស៊ីលត្រូវចាប់ឆ្នោតប្រកួតជាមួយ ស៊ែប៊ី ស្វីស និងកាមេរូន ក្នុងពូល G ដែលប្រកួតដំបូងនៅថ្ងៃទី២៤ ខែវិច្ឆិកា។ ចំណែកហ្គាណានឹងត្រូវជួបកូរ៉េខាងត្បូង ព័រទុយហ្គាល់ និងអ៊ុយរ៉ាហ្គាយក្នុងពូល H ហើយអាចជួបប្រេស៊ីលក្នុងការប្រកួតជុំទី១៦ដ៏មានសក្តានុពល ខណៈដែលទុយនីស៊ីក្លាយ ជា ផ្នែក នៃ ពូល D ដោយ ប្រកួត ជាមួយ ក្រុមអូស្ត្រាលី ដាណឺម៉ាក និង ម្ចាស់ ជើងឯក ពិភពលោក បារាំង ៕ (រូបភាព ៖ Reuters/CNA)