ស្ថានភាពនៅឧបទ្វីបកូរ៉េ នឹងតានតឹងជាថ្មីក្រោយអាមេរិក-កូរ៉េខាងត្បូងធ្វើសមយុទ្ធ

ចែករំលែក៖

រាល់សកម្មភាពធ្វើសមយុទ្ធរួម រវាងអាមេរិកជាមួយនឹងកូរ៉េខាងត្បូង ត្រូវបានភាគីកូរ៉េខាងជើង ចាត់ទុកថាជាសកម្មភាពត្រៀមលក្ខណៈឈ្លានពានទឹកដីកូរ៉េខាងជើង។ ប៉ុន្តែប្រទេសទាំងពីរបានផ្អាកតាំងពីឆ្នាំ២០១៨មកដើម្បីកាត់បន្ថយភាពតានតឹង ផ្តល់បរិយាកាសល្អដើម្បីពិភាក្សាជាមួយកូរ៉េខាងជើង ។

នៅថ្ងៃទី២២ ខែសីហានេះ អាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ក្រោយរយៈពេល៤ឆ្នាំផ្អាកការធ្វើសមយុទ្ធដើម្បីបង្កលក្ខណៈងាយស្រួលក្នុងកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង។
សកម្មភាពខាងលើនឹងទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីកូរ៉េខាងជើង និងធ្វើឱ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង។ សមយុទ្ធនឹងអូសបន្លាយរយៈពេល ២សប្តាហ៍ ដែលមានឈ្មោះថា អ្នកការពារសេរីភាព Ulchi ។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា អាមេរិកនិងកូរ៉េខាងត្បូងកំពុងពង្រឹងការត្រៀមលក្ខណៈចំពោះមុខការព្រួយបារម្ភពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញរបស់កូរ៉េខាងជើង។
សមយុទ្ធនេះកើតមានឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានសន្យាធ្វើសមុយុទ្ធយោធារួមគ្នាជាមួយ សហរដ្ឋអាមេរិកឡើងវិញ និងពង្រឹងសមត្ថភាពកំញើញប្រឆាំងនឹងកូរ៉េខាងជើង។ ក៏ប៉ុន្តែជារឿយៗ កូរ៉េខាងជើងតែងតែថ្កោលទោសការធ្វើសមយុទ្ធបែបនេះ ដោយចោទប្រកាន់ថាវាជាការត្រៀមលក្ខណៈឈ្លានពានទីក្រុងព្យុងយ៉ាង។
សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង នឹងសហរដ្ឋអាមេរិកត្រូវបានបន្ធូរបន្ថយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន ដែលស្វះស្វែងរកកិច្ចចរចាជាមួយកូរ៉េខាងជើង។ កូរ៉េខាងជើងកាលពីសប្ដាហ៍មុន ក៏បានបាញ់សាកល្បងគ្រាប់មីស៊ីល ចំនួន២គ្រាប់ ជាការឆ្លើយតបទៅនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផងដែរ សម្រាប់ការចាប់ផ្ដើមការបណ្ដុះបណ្ដាលបឋមត្រៀមសម្រាប់សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ៕ ដោយធីរីណា

...

រូប​ថត​ :​AP/YONHAP NEWS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print