រដ្ឋបាលសាលារាជធានីភ្នំពេញ ចេញលិខិតរំលែកទុក្ខ គោរពជូន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

ចែករំលែក៖

ភ្នំពេញ : លិខិតរំលែកទុក្ខ គោរពជូន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយមហាវិរិយាភិរ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល បានទទួលអនិច្ចកម្ម នៅជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
លិខិតរំលែកទុក្ខ គោរពជូន
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ជ្រាលជ ! ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្ដីក្រៀមកំ ជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលដំណឹងថា មហាវីរិយាភិរ័កូសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានទទួលអនិច្ចកម្មកាលពីថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០ នាទី ក្នុងជន្មាយុ ៩៦ ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ មហាវីរិយាភិរ័កូសិរីអគ្គមហាឧបាសកពុទ្ធសាសធូបត្ថម្ភក័ ខេរ៉ូ ស៊ុនស្រេង គឺជាការបាត់បង់ដ៏ធំធេង នូវឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត និងជាការបាត់បង់នូវញាតិមិត្តដ៏ឧត្ដុង្គឧត្តម ប្រកបទៅដោយព្រហ្មវិហារធម៌ សប្បុរសធម៌ និងការសណ្តោសប្រោសប្រណី គួរជាទីគោរពស្រឡាញ់ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ដ៏ឧត្តម មួយរូប ដែលពេញមួយជីវិត បានរួមចំណែកផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនា គួរឱ្យកោតសរសើរយ៉ាងក្រៃលែង។

ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្ដាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាននេះ ខ្ញុំបាទ សូមសម្ដែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្តីសោកសៅជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារញាតិមិត្ត និងសូមឧទ្ទិសបួងសួងដល់ដូងវិញ្ញាណក្ខន្ធរបស់ មហាវីរិយាភិរ័កូសិរីអគ្គ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខរ៉ូ ស៊ុនសង សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមទេសរដ្ឋមន្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវមនោសញ្ចេតនា រំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីខ្ញុំបាទ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print