គណនីយហ្វេសប៊ុកមួយតាមរករឿងពិធីករសុខរ៉ាស៊ី និងឆើតឆាយមិនអស់ចិត្ត ស្រាប់តែពេលនេះទៅដល់លោកឧកញ៉ា ទៀ វិចិត្រទៀត

ចែករំលែក៖

ភ្នំពេញ៖ មុននេះពិធីករលោក សុខ រ៉ាស៊ី និងតារាកំប្លែងនាង ឆើយឆាយ ក្រពុលមុខមិនតិចទេក្រោយពីគណនីយហ្វេសប៊ុកមួយបានព្យាយាមតាមរំខាន និងបង្ខូចឈ្មោះរឿងជំពាក់ប្រាក់នោះ។ ស្រាប់តែពេលនេះគននីយហ្វេសប៊ុកដដែលនេះបានបង្ហោះសារពាក់ព័ន្ធដល់លោកឧកញ៉ា ទៀ វិចិត្រថែមទៀត។
កន្លងទៅនេះ ពិធីករល្បីឈ្មោះ សុខ រ៉ាស៊ី និទម្លាយវីដេអូនៃសំឡេងឆ្លងរវាងលោកនារី ម្នាក់ដែលអះអាងថាជាអ្នកចង់ការប្រាក់តាមបណ្តាញសង្គមអ៊ីនធើណេត ដោយបានអះអាងថាតារាកំប្លែងឆើតឆាយជាអ្នកជំពាក់ហើយគេចវះមិនព្រមសង ទើបឆាតខលទៅលោក សុខ រ៉ាស៊ី ព្រោះបានជាប់ឈ្មោះជាអ្នកធានាក្នុងការខ្ចីលុយនេះ ។ គ្រានោះ ស្រាប់តែ តារាកំប្លែងឆើតឆាយចេញមុខបកស្រាយហើយ ព្រោះខ្លួនក៏ជនរងគ្រោះមួយរូបដូច សុខ រ៉ាស៊ីដូចគ្នា ដំបូងឡើយវាខលទៅឆើតឆាយ ហើយក៏បានប្រាប់ថា គាត់ត្រូវបានអ្នកស្គាល់យកឈ្មោះទៅធានាក្នុងការខ្ចីលុយ ដល់ពេលដឹងល្បិចអ្នកនាង ឆើតឆាយក៏បានជេរថាឲ្យនិងប្លុកអាខោះចោល ហើយពេលនេះខាងនារីដែលអះអាងថាខ្លួនជាអ្នកចង់ការប្រាក់តាមអីនធើណេតក៏យករូបរបស់អ្នកនាង ឆើតឆាយទៅបង្ហោះថាបានខ្ចីលុយ ហើយឆាតទៅហ្វេនក្នុងហ្វេសបុកឫអ្នកស្គាល់ថា អ្នកនាង ឆើតឆាយបានខ្ចីលុយហើយឈ្មោះអ្នកនោះមកធានា ដូចករណីពិធីលោក សុខ រ៉ាស៊ីអីចឹង។ មិនទាន់អស់ទេ នៅមុននេះមានការចាប់អារម្មណ៍ជាថ្មីម្តងទៀត បន្ទាប់ពីនារីដែលអះអាងថាខ្លួនជាអ្នកចង់ការប្រាក់តាមអ៊ីនធើណេត ហើយប្រើគណនីហ្វេសបុកដដែលឈ្មោះ ឆេង លី បានរាលដាលទៅទាប្រាក់ដល់ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ លោកឧកញ៉ា ទៀ វិចិត្លោក ទៀ វិចិត្រ ទៀតផង ដោយបានចូលទៅខមមិនក្នុងផុសរបស់លោកឧកញ៉ាថា សូមអញ្ចើញលោក ទៀ វិចិត្រ ចូលខ្លួនមកដោះស្រាយបំណុលជូនក្រុមហ៊ុនជាបន្ទាន់ បើមិនចង់ខ្មាស់គេជាងនេះ កុំចង់ខ្លាំងជាមួយក្រុមហ៊ុនចិន ។ ភ្លាមៗឯកត្តម ទៀ វិចិត្រ បានសម្តែងការហួសចិត្ត និយាយមិនចេញ ព្រោះនេះមិនមែនជាលើកទីមួយដែល អាខោនហ្វេសបុកខាងលើបានដើរឆាតទាលុយគេពេញនឹងមិនដឹងជាមានគោលបំណងអ្វីឲ្យប្រាកដ ។យ៉ាងណាមិញជុំវិញរឿងរ៉ាវសង្ឃឹមថា ខាងសមត្ថកិច្ចឫក្រសួងដែលពាក់ព័ន្ធជួយចាត់លើរឿងនេះដើម្បីវែកមុខរកឲ្យឃើញនូវពួកបំពុលសង្គមបែបបនេះ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគេខ្លាំងណាស់ ដែលសុខៗត្រូវគេយករូបទៅបង្ហោះហើយចោទថា ជំពាក់លុយមិនសង ។គេនៅមិនទាន់ដឹងនៅឡើយទេថាតើករណីនេះនឹងទៅជាយ៉ាងណា៕
ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print