ភ្នំពេញ : ខ្ញុំបង្ហោះរូបភាពហ៊ុន ម៉ាណែតទស្សនកិច្ច
នៅចិនជប៉ុន សង្ហបុរី ថៃ ប្រុយណេនិងចុង
ក្រោយថ្មីៗនេះនៅវៀតណាមជូនអ្នក
វិភាគខ្លះដើម្បីបង្កើនចំណេះដឹង។ នេះជាប្រសាសន៍ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍លើកឡើងថា, ម៉ាណែតមិនមែនមានតែប្រធានរដ្ឋវៀតណាមមួយទេដែលទទួលតែនៅមាននាយករដ្ឋមន្ត្រីសង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុនទទួលដូចគ្នា។ឯនៅប្រទេសផ្សេងទៀតមានរដ្ឋមន្ត្រីការពារជាតិឬឧបនាយករដ្ឋមន្ត្រីទទួល។
សម្តេចតេជោ ថ្លែងថា, ក្នុងឋានះជាសមភាគីនៃមេបញ្ជាការកងទ័ពជើងគោកនៅតាមប្រទេសនានានិងក៍ជាទម្លាប់ពិធីការតែងមានពិធីត្រួតពលទាំងយើងទៅប្រទេសគេទាំងគេមកប្រទេសយើង។
សម្តេចតេជោ គូសបញ្ជាក់ថា, សោកស្តាយដែលអស់លោកអ្នកវិភាគមិនបានយកទស្សនកិច្ចហ៊ុន ម៉ាណែត
នៅជប៉ុនកាលពីដើមឆ្នាំនា២០២២នេះមកវិភាគព្រោះកំរិតទទួលនិងជំនួបមានចំនួនច្រើនហើយកំរិតខ្ពស់ទៀតផង។ម្យ៉ាងទៀតហ៊ុន ម៉ាណែតត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន៣រូបហើយទទួលជួប(ហាតូយ៉ាម៉ា២០១១ សុីនហ្រូ អាបេ២០១៨ គីសុីដា២០២២)។សង្ឃឹមថាអ្នកវិភាគដែលមានឈាមជាខ្មែររៀនសូត្រឱយចេះដឹងជាងនេះ៕
ដោយ : សុខ ខេមរា