តាមការប្រកាសរបស់ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិកបានបញ្ជាក់ថា ជំងឺអុតស្វាបានឆ្លងរាលដាលដល់រដ្ឋចំនួន ៥០ ក្នុងទឹកដីអាមេរិក។
រដ្ឋ Wyoming គឺជារដ្ឋទី ៥០ ដែលបានរកឃើញករណីកើតជំងឺអុតស្វា ក្រោយពេលរដ្ឋនេះបានរកឃើញករណីឆ្លងម្នាក់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ មន្ត្រីសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា ក្រុមគ្រូពេទ្យកំពុងតែស្វែងរក អ្នកប៉ះពាល់ជាមួយ អ្នកជំងឺផ្ទាល់ ។ ជាមួយគ្នានេះដែរ មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ជំងឺនេះមិនឆ្លងរាលដាលខ្លាំង ដូចជាកូវីដ-១៩នោះឡើយ។
បច្ចុប្បន្នអាមេរិក គឺជាប្រទេសដែលមានករណី កើតជំងឺអុតស្វាច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយមានករណីកើតជំងឺនេះ ដល់ទៅ ១៥.៤៣៣ នាក់។ រដ្ឋញូវ
យ៉ក មានករណីឆ្លងច្រើនជាងគេ ដោយមានករណីកើតអុតស្វា កើនឡើងដល់ទៅ ៣០០០ ពាន់នាក់ បន្ទាប់មកគឺរដ្ឋ California, Florida, Texas និង Georgia។
ក្រសួងសុខាភិបាល និង ទេសចរណ៍អាមេរិកបានប្រកាសថា ជំងឺអុតស្វា គឺជាស្ថានភាពអាសន្នសុខាភិបាលសាធារណៈ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃឌិន បច្ចុប្បន្នកំពុងតែឡើងគម្រោង ផលិតវ៉ាក់សាំងជំងឺអុតស្វា ប្រមាណ ១,៨ លានដូស ចាប់ពីសប្តាហ៍នេះ៕
រូបថត :BBC