តម្លៃថាមពលកើនឡើងខ្ពស់! បែលហ្ស៊ិកព្រមានអឺរ៉ុបថាត្រូវប្រឈមផលវិបាកក្នុងរដូវរងាមិនមែនមួយឆ្នាំ គឺ១០ឆ្នាំ

ចែករំលែក៖

ក្នុងពេលតម្លៃថាមពលនៅតំបន់អឺរ៉ុបកើនឡើងខ្ពស់មិនធ្លាប់មាន នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo បានព្រមានថា តំបន់អឺរ៉ុបទាំងមូលនឹងត្រូវប្រឈមវិបត្តិរយៈពេលយូរ គឺមិនមែនមួយឆ្នាំនោះឡើយគឺរហូតដល់១០ឆ្នាំ។

សារព័ត៌មាន Bloomberg បានដកស្រង់សម្តីលោក Alexander De Croo ដែលបានប្រកាសនៅថ្ងៃទី២២ខែសីហាថា «រដូវរងាពី ៥-១០រដូវខាងមុខទៀតអឺរ៉ុបនៅតែប្រឈមផលលំបាកក្នុងវិស័យជាច្រើន ដោយសារតែតម្លៃថាមពលកើនឡើង»។ លោក Alexander De Croo បញ្ជាក់ទៀតថា តម្លៃថាមពលបានកើនឡើងរហូតដល់១៥ដងបើប្រៀបធៀបនឹងមុនពេលដាក់ទណ្ឌកម្មរុស្ស៊ី ។ រុស្ស៊ីនឹងមានគម្រោងកាត់បន្ថយការផ្គត់ផ្គង់បន្ថែមទៀត ដែលអាចនឹងធ្វើឱ្យតម្លៃកើនឡើងខ្ពស់បន្តទៀត។
កន្លងមក មន្ត្រីបែលហ្ស៊ិកបានលើកឡើងថា បញ្ហាប្រឈមមុខដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺអឺរ៉ុបបាត់បង់សាមគ្គីភាព។ ក្នុងពេលនេះដែរ ពលរដ្ឋក្នុងប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបបានងាកទៅរករុស្ស៊ីវិញ ក្រោយមើលឃើញពីផលលំបាកចំពោះមុខ ។ ប្រទេសមួយចំនួនបាននិងកំពុងពិភាក្សាជាថ្មីឡើងវិញជាមួយរុស្ស៊ី ដើម្បីបន្តទទួលបានថាមពលពីរុស្ស៊ី ទប់ស្កាត់កង្វះថាមពលនៅក្នុងតំបន់អឺរ៉ុបក្នុងរដូវរងា៕ ដោយធីរីណា


...

រូប​ថត​ :REUTERS​/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print