ខេត្តកំពត៖ ពិធីទទួលស្វាគមន៍បងប្អូនមកពីគណបក្សផ្សេងៗមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន១៥៦៥នាក់ បានធ្វើឡើងយ៉ាងឧឡារឹកនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅក្នុងទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកបន្ទាយមាស ខេត្តកំពត។
ពិធីមានការចូលរួមជាអធិបតីពីសំណាក់ អ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោកម៉ៅ ធនិន ប្រធានគណបក្សប្រជាជនខេត្តនិងជាអភិបាលខេត្តកំពត អមដំណើរដោយលោក បណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី លោក យូ សិរីវុឌ្ឃ ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី លោក ភឺន ផល្លា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឧកញ៉ា លឹម ប៊ុនណា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី លោក មួង ឃីម លោក មាស ប៊ុនឡី ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ផងដែរ។
នៅកម្មវិធីព្រឹកនេះអ្នកឧកញ្ញ៉ា លី សាម៉េត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចំពោះបងប្អូនមកពី គណបក្សផ្សេងៗមកចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ ដោយសូមឲ្យប្រជាពលរដ្ឋទាំងអស់ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ព្រោះសម្តេចតេជោគឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចណាស់ និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះជាបន្តទៀត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកពីគណបក្សផ្សេងៗនោះ គឺមកពីស្រុកចំនួន៣ គីស្រុកបន្ទាយមាស ស្រុកជ៉ំគីរី ស្រុកឈូក និង ក្រុមយុវជនសរុបទាំងអស់ចំនួន១៥៦៥ នាក់។
ពួកគាត់ប្ដេជ្ញាដើរតាមគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សមួយមានស្មារតីអភិវឌ្ឍប្រទេសជាតិរីកចម្រើនជាលំដាប់ខុសពីគណបក្សនានាដែលបានត្រឹមតែសន្យាខ្យល់តែប៉ុណ្ណោះ។
នៅចុងបញ្ចប់នៃកម្មវិធីអ្នកឧកញ៉ា លី សាម៉េត ក៏បានចែកអំណោយជូនប្រជាពលរដ្ឋដែលបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និង បានថតរូបអនុស្សាវរីយ៍ ជាមួយប្រជាពលរដ្ឋដោយក្តីសោមនស្សរីករាយក្រៃលែង ៕
ដោយ÷ប្រាថ្នា