អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃអង្គារថា កីឡាករវាយតឺន្នីសលំដាប់លេខ២ពិភពលោក Alexander Zverev បានដកខ្លួនចេញពីកម្មវិធី US Open ខណៈដែលគាត់បន្តការព្យាបាលឲ្យជាសះស្បើយរបស់គាត់បន្ទាប់ពីការវះកាត់កជើង។
កីឡាករវ័យ២៥ឆ្នាំរូបនេះបានទទួលការវះកាត់កាលពីខែមិថុនា បន្ទាប់ពីរបួសសរសៃពួរនៅកជើងខាងស្តាំរបស់គាត់អំឡុងពេលការប្រកួតកម្មវិធី Roland Garros វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំនេះជាមួយកីឡាករ Rafa Nadal ។
អ្នករៀបចំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “Alexander Zverev បានដកខ្លួនចេញពី US Open។ ឆាប់ជាសះស្បើយ Alex!” ។
កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះបាននិយាយកាលពីមុនថា គាត់រំពឹងថានឹងត្រលប់មកពីរបួសដើម្បីលេងឱ្យអាឡឺម៉ង់ក្នុងការប្រកួតDavis Cup ក្នុងខែកញ្ញា ប៉ុន្តែបានបន្ថែមថា មានឱកាសដែលគាត់អាចត្រលប់មកវិញមុន និងបង្ហាញខ្លួននៅ Flushing Meadows ជាកន្លែងដែលគាត់បានឈានដល់វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០២០។
ការ ប្រកួត Grand Slam ចុង ក្រោយ នៃ ឆ្នាំ នេះ ចាប់ ផ្តើម នៅ ថ្ងៃ ចន្ទសប្តាហ៍ ក្រោយនេះហើយ ៕ (រូបភាព ៖Reuters/CNA)