ទ្វីបអឺរ៉ុប៖​ កំពុងតែទទួលរងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួន​ ក្នុងរយៈពេលយ៉ាងហោច៥០០ឆ្នាំចុងក្រោយ​

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធទី២៤ ខែសីហា ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា​ ទីភ្នាក់ងារឃ្លាំមើលស្ថានភាពគ្រោះរាំងស្ងួតអឺរ៉ុប (EDO) របស់សហភាពអឺរ៉ុប (EU) បានបញ្ជាក់កាលពីថ្ងៃអង្គារទី២៣​ ខែសីហា​ម្សិលមិញនេះថា៖​ ទ្វីបអឺរ៉ុបកំពុងតែទទួលរងគ្រោះដោយគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលយ៉ាងហោច៥០០ឆ្នាំចុងក្រោយ។

ក្នុងរបាយការណ៍វិភាគប្រចាំខែសីហា ទីភ្នាក់ងារ EDO បានលើកឡើងថា គិតត្រឹមដើមខែនេះ គ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបានប៉ះពាល់លើតំបន់ជាច្រើននៃទ្វីបអឺរ៉ុប ចាប់តាំងតែពីដើមឆ្នាំ២០២២មកនោះ គឺបានបន្តរីករាលដាលនិងកាន់តែអាក្រក់ទៅៗ។ ខណៈតំបន់អឺរ៉ុប-មេឌីទែរ៉ាណេភាគខាងលិចទំនងជានឹងត្រូវទទួលស្ថានភាពក្តៅ ហើយស្ងួតជាងធម្មតា រហូតដល់ខែវិច្ឆិកា។

ដោយឡែក​ដំណាំជាច្រើនមុខនា
រដូវក្តៅ មានដូចជា៖​ ពោត សណ្តែកសៀង និងផ្កាឈូករ័ត្ន សុទ្ធតែត្រូវបានព្យាករថា នឹងថយចុះទិន្នផលក្នុងចន្លោះពី១២-១៦ភាគរយ ធៀបនឹងទិន្នផលជាមធ្យមនៃរយៈពេល៥ឆ្នាំកន្លងទៅ។ រីឯ​សមត្ថភាពនៃការផលិតថាមពលដោយវារីអគ្គិសនី ក៏បានរងការប៉ះពាល់ផងដែរ។ ចំណែក​បញ្ហាកម្រិតកម្ពស់ទឹកទាប បានបង្កភាពរាំងស្ទះចំពោះ ចរាចរណ៍ដឹកជញ្ជូនទំនិញតាមផ្លូវទន្លេថែមទៀតផង។

សូមជម្រាបថា​ គ្រោះរាំងស្ងួតបូករួមជាមួយរលកកម្តៅបានបង្កើតសម្ពាធមិនធ្លាប់មានចំពោះកម្រិតទឹកនៅទូទាំងសហភាពអឺរ៉ុប ហើយប្រទេសអឺរ៉ុបជាច្រើនក៏បានជួបប្រទះហេតុការណ៍ភ្លើងឆេះព្រៃខ្លាំងជាងរាល់ដងផងដែរ៕

...

រូប​ថត​ :​Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print