សម្តេចតេជោអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់ចូលរួមការពារព្រៃឈើ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី ត​េជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានមានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៥-២០១៦ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៦- ២០១៧កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅសាលសន្និសីទចតុម្មុខ អំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់ដើម្បីចូលរួមការពារព្រៃឈើ ។ ដូច្នេះសូមកុំមើលគ្នាក្នុងភាពជាសត្រូវរវាងអ្នកការពារព្រៃឈើ នឹងរដ្ឋបាលព្រៃឈើដែលទទួលបន្ទុកការ ពារធនធានធម្មជាតិព្រៃឈើ ។

ក្នុងន័យនេះសម្តេចតេជោមានប្រសាសន៍ បញ្ជាក់ថា ត្រូវមើលគ្នាក្នុងភាពជាដៃគូដើម្បី ការពារធនធានធម្មជាតិរបស់ជាតិ ។ ពីនេះ ទៅមុខយើងត្រូវទទួលយកនូវការចូលរួម មួយពីសំណាក់បងប្អូនប្រជាពលរដ្ឋពី សំណាក់សហគមន៍ អង្គការសង្គមស៊ីវិល។ រឿងនេះវាអត់ពិបាកទេ យើងជាជនជាតិ ខែ្មរដូចគ្នា យើងចង់ការពារដើមឈើទាំង អស់គ្នា ។

ទាក់ទិននឹងករណីនេះសម្តេចតេជោបាន លើកហេតុផលថា ដូចជានៅក្នុងព្រៃឡង់ ជាដើម ព្រៃឡង់មិនមែនសុទ្ធតែជាព្រៃទាំង អស់នោះទេ គឺមានស្ថានភាពស្បែកខ្លា តាមរយៈភូមិកររបស់ពួកគាត់នៅកន្លែង នោះយើងធ្វើការវាស់វែងនៅកន្លែងនោះ ត្រូវប្រគល់ជូនគាត់ប៉ុន្មានដែលពួកគាត់ ត្រូវទទួលផលពីតំបន់នោះ ។ តាមរយៈពួក គាត់រស់នៅកន្លែងនោះ យើងត្រូវខិតខំ បង្កើតមុខរបរថ្មីឲ្យគាត់ ដែលពីមុនគាត់ពឹង ពាក់ទៅលើការកាប់អុស ពឹងពាក់ទៅលើ ការកាប់ឈើ ពឹងពាក់ទៅលើការចាប់សត្វ ព្រៃ ពឹងពាក់ទៅលើអ្វីផ្សេងៗទៀតដែល ចេញពីអនុផលព្រៃឈើទៅជាមុខរបរមួយ ដែលទទួលបានផលក្រៅពីការចាប់សត្វ។ ត្រូវរកវិធីដោះស្រាយបញ្ហានេះ ហើយបើ តាមដឹងពួកគាត់ក៏មានបំណងត្រៀមបម្រុង ខ្លួនដើម្បីនឹងធ្វើកិច្ចការនេះ ហើយដៃគូមិត្តភក្តិក៏នឹងអាចចូលរួមចំណែកដើម្បីចូលរួម បណ្តុះបណ្តាលវិជ្ជាជីវៈ ជួនកាលពួកគាត់ អាចមានសិប្បកម្មនៅក្នុងកន្លែងនោះផង ដែរ ជួនកាលអាចក្លាយទៅជាគោលដៅ ទេសចរណ៍នៅក្នុងតំបន់នោះដែលពួក គាត់អាចធ្វើអាជីវកម្មបាន ច្រើនជាងពួក គាត់ពឹងពាក់ទៅលើផលដែលបានមកពី ការរកឈើ ។

ដូច្នេះប្រជាពលរដ្ឋពួកគាត់មានភ្នែក ច្រើនណាស់ ហើយប្រជាពលរដ្ឋគាត់មិន ទទួលផលពីអ្នកកាប់ឈើទេ ដូច្នេះពួកគាត់ ស្អប់អ្នកកាប់ឈើខុសច្បាប់ ពួកគាត់ច្បាស់ ជារាយការណ៍ឲ្យយើង ប៉ុន្តែទាល់តែយើង ស្មោះត្រង់ដែរ នៅពេលពួកគាត់ផ្តល់របាយ ការណ៍ឲ្យយើង យើងត្រូវទៅពិនិត្យ ហើយ ចាត់វិធានការភ្លាម ។ បើមិនដូច្នេះទេ ពួក គាត់នឹងអស់មានជំនឿទៅលើសមត្ថកិច្ច ហើយពួកគាត់នឹងនិយាយថា របាយការណ៍ ឲ្យធ្វើអ្វីបើពួកគេត្រូវតែគ្នា ។

សម្តេចតេជោបានបញ្ជាឲ្យគ្រប់វិទ្យុ ទូរទស្សន៍កុំខ្លាចនឹងថតរូបផ្សាយ ហើយ ត្រូវធ្វើយ៉ាងណាត្រូវចាប់យករូបភាពអ្នក ដែលកាប់ឈើខុសច្បាប់គឺរឹតតែល្អ ។ ខ្ញុំ បើកដៃឲ្យធ្វើ ពីព្រោះឧក្រិដ្ឋកម្មព្រៃឈើមាន សភាពធ្ងន់ធ្ងរណាស់ ។ សូម្បីក្នុងឱកាស ជួបជាមួយលោករដ្ឋមន្ត្រីថ្មីនគរបាលវៀត ណាម សម្តេចបានសំណូមពរឲ្យភាគីវៀត ណាមយកចិត្តទុកដាក់បិទទល់ដែនលើ ការនាំចេញឈើពីកម្ពុជាទៅវៀតណាម សម្តេចមានបំណងជួបជាមួយមេដឹកនាំវៀតណាមថ្មីនៅរុស្ស៊ីសប្តាហ៍ក្រោយ ។ សម្តេចក៏ នឹងលើកសំណូមពរនេះសូមឲ្យវៀតណាម មានវិធានការជួយកម្ពុជាដែលកម្ពុជាកំពុង តែប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មព្រៃឈើ ។

ដូច្នេះត្រូវធ្វើកិច្ចការងារនេះ ហើយម្យ៉ាង ទៀតត្រូវមើលគ្រប់គ្រងបងប្អូនដែលនៅ ក្នុងតំបន់នោះឲ្យបានល្អ តាំងពីប្រាក់ខែ សម្លៀកបំពាក់…ជាដើមជូនបងប្អូនដែល នៅក្នុងតំបន់ការពារព្រៃឡង់ ព្រៃផ្សេងៗ ពេលមានភ្លៀងត្រូវផ្តល់អាវភ្លៀងជូនគាត់ ពេលត្រជាក់រងាត្រូវផ្តល់សម្លៀកបំពាក់ រងាជូនគាត់ ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ចាប់ពី ពេលនេះតទៅមិនគប្បីមើលគ្នាក្នុងភាពជា សត្រូវរវាងយើង(សមត្ថកិច្ច)ជាមួយប្រជា ពលរដ្ឋ ឬព្រះសង្ឃដែលចង់ចូលរួមការពារ ព្រៃឈើ ហើយអង្គការក្រៅរដ្ឋាភិបាល ឬ សហគមន៍ ជនជាតិនៅតាមសហគមន៍ក៏ មិនគួរមើលមកខាងភ្នាក់ងាររាជរដ្ឋាភិបាល ថាជាចោរលួចកាប់ឈើនោះទេ ។ ដូច្នេះ ដៃគូទាំង២ត្រូវសហការគ្នាឲ្យបានល្អអ្នកដែលលួចកាប់ឈើខុសច្បាប់ក៏ពិបាកលួចកាប់ដែរ ព្រោះមនុស្សច្រើនណាស់ ដូច្នេះ ​ត្រូវសហការគ្នាចាប់ដៃគូគាត់ឲ្យជាប់ជា កម្លាំងរឹងមាំរបស់ជាតិ ។ យើងបន្តពិនិត្យ មើលតទៅទៀត មិនមែនដាក់តែ១៨កន្លែង ទេតទៅទៀតកន្លែងណាត្រូវដាក់បន្ថែមទៀតយកមកខ្ញុំចុះហត្ថលេខា ។

សម្តេចតេជោមានសង្ឃឹមថា កិច្ចការ ងារនេះជាកិច្ចការងារមួយក្តៅ ហើយរដ្ឋ មន្ត្រីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងបញ្ចេញស្នាដៃ លើបញ្ហានេះដែលមានការគាំទ្រពីគ្រប់ កម្លាំង ក្នុងនោះប្រជាជន បណ្តាញការពារ ព្រៃឈើត្រូវបានទទួលស្គាល់ឲ្យចូលរួម ពេញលេញ ។ ពេលខ្លះប្រជាពលរដ្ឋទាំង នោះគាត់ទៅធ្វើបុណ្យក្នុងព្រៃ យើងទៅធ្វើ បុណ្យជាមួយពួកគាត់ទៅ បុណ្យការពារ ព្រៃឈើមានទាស់ខុសអីធ្វើជាមួយពួកគាត់ទៅដូចជាទៅទេសចរណ៍កម្សាន្តនាំយុវ ជននាំនិស្សិតទៅបោះជំរំក្នុងព្រៃកម្សាន្ត ទៅដើម្បីរួមគ្នាការពារព្រៃឈើរបស់យើង ហើយមន្ត្រីដែលធ្លាប់តែឃុបឃិតទៅលើការកាប់បំផ្លាញព្រៃឈើក៏អត់ហ៊ានទៀតដែរ ព្រោះភ្នែកច្រើនណាស់ដៃជើងរបស់ ប្រទេសដើម្បីការពារធនធានធម្មជាតិព្រៃ ឈើ ។ ដូច្នេះយើងត្រូវធ្វើកិច្ចការងារនេះ ឲ្យបានល្អ ។ ខ្ញុំមានជំនឿថា ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិនឹងបន្ត អនុវត្តដោយយកចិត្តទុកដាក់នឹងប្រកប ដោយប្រសិទ្ធភាពលើការងារទាំងអស់ នេះ ។

លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ និងផ្អែកលើផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ខ្លួនដែលជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួងអង្គសន្និ បាតបានពិភាក្សាដោយយកចិត្តទុកដាក់លើប្រធានបទចំនួន២គឺ ទី១-ប្រធាន បទស្តីពីការអភិវឌ្ឍវិស័យកសិកម្មសម្រាប់ជាជម្រើសអនាគតមួយរបស់យុវជនកម្ពុជា និងទី២-ប្រធានបទស្តីពីការពង្រឹងអនាម័យ និងភូតគាមអនាម័យដើម្បីសម្រួលពាណិជ្ជ កម្មនិងបង្កើនទីផ្សារសម្រាប់ផលិតផលកម្ពុជានិងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តនៅក្នុងឆ្នាំ ២០១៦-២០១៧ តាមផ្នែកនីមួយៗដោយ ផ្តោតសំខាន់ទៅលើ៖

ទី១-បង្កើនការស្រាវជ្រាវនិងផ្សព្វផ្សាយកសិកម្មសំដៅបង្កើនទិន្នផលដំណាំលើកកម្ពស់គុណភាព ផលិត ផលពង្រឹងសមត្ថភាពសហគមន៍ដោយផ្សារភ្ជាប់ជាមួយផលិតកម្មតាមកិច្ចសន្យានិង បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនិងប្រើប្រាស់ជីប្រកបដោយនិរន្តរភាព ។

ទី២-ជំរុញការចិញ្ចឹមសត្វឲ្យមាននិរន្តរ ភាពតាមរយៈពង្រឹងប្រសិទ្ធភាព ការស្រាវ ជ្រាវ និងផ្សព្វផ្សាយបង្កើនសមត្ថភាពបង្ការ ទប់ស្កាត់ជំងឺឆ្លងសត្វ និងជំងឺសូណូសីុស ធានាការផ្គត់ផ្គង់សត្វ សាច់សត្វប្រកប ដោយអនាម័យ សុវត្ថិភាព និងបង្កើនសក្តានុ ពលនៃការនាំចេញ។

ទី៣-បង្កើនការការពារនិងអភិរក្សធន ធានជលផល និងជំរុញការអភិវឌ្ឍវារីវប្ប កម្ម ដើម្បីធានាឲ្យបាននូវនិរន្តរភាពធន ធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលសម្រាប់ការប្រើ ប្រាស់ក្នុងស្រុក និងនាំចេញ ។

ទី៤-ជំរុញការដាំ និងស្តារព្រៃឈើឡើង វិញ ព្រមទាំងពង្រីក និងពង្រឹងសហគមន៍ ព្រៃឈើឲ្យមាននិរន្តរភាព ។

ទី៥-សិក្សា និងពិនិត្យលើលទ្ធភាពធ្វើ កំណែទម្រង់រចនាសម្ព័ន្ធរបស់ក្រសួងដើម្បី បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ការផ្តល់ សេវាគាំទ្រ និងពង្រឹងសមត្ថភាពផ្នែកអប់រំ និងបណ្តុះបណ្តាលសម្រាប់អភិវឌ្ឍន៍វិស័យ កសិកម្មប្រកបដោយនិរន្តរភាព ៕

IMG_6735

IMG_6739

IMG_6744

IMG_6750

IMG_6751

IMG_6738

IMG_6740

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print