គណៈប្រតិភូនៃគណបក្សកុម្មុយនីស្តចិនថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធសម្តេច“ព្រះបរមរតនកោដ្ឋ”

ចែករំលែក៖

ភ្នំពេញ : ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយបញ្ជាក់ថា, តបតាមការអញ្ជើញរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចជាមិត្តភាពនៅប្រទេសកម្ពុជា ដោយដំណើរទស្សនកិច្ចនេះបានចាប់ផ្តើមពីថ្ងៃទី២៣ខែសីហា។ នារសៀលថ្ងៃទី២៣ខែសីហា ឯកឧត្តម Liu Jianchao បានដឹកនាំគណៈប្រតិភូថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតនកោដ្ឋ»នៅមណ្ឌបព្រះបរមរូបរាជធានីភ្នំពេញ និងអមដំណើរដោយលោក ហង់ ថុល និងលោក កែម សម្បត្តិ អនុប្រធានគណៈទាក់ទងបទេសនៃគណបក្សប្រជាជនកម្ពុជា។

លោក Liu Jianchao មានប្រសាសន៍ថា សម្ដេច«ព្រះបរមរតនកោដ្ឋ» គឺជាមិត្តជិតស្និទ្ធរបស់ប្រជាជនចិន ទ្រង់បានយាងចូលរួមព្រះរាជសកម្មភាពយ៉ាងធំធេងដែលមិនអាចបំភ្លេចបានក្នុងការបង្កើតនិងបីបាច់ថែទាំចំណងមិត្តភាពរវាងចិន-កម្ពុជា។ ឆ្នាំ២០២២នេះជាខួប១០០ព្រះវស្សានៃការប្រសូតរបស់សម្ដេច«ព្រះបរមរតនកោដ្ឋ» និងជាខួបលើកទី១០នៃការយាងសោយទិវង្គតរបស់ព្រះអង្គ។ ការអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធសម្តេច“ព្រះបរមរតនកោដ្ឋ”គឺជាសកម្មភាពទីមួយនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់ប្រទេសកម្ពុជា នេះបានបង្ហាញពីសេចក្តីនឹករឭកដ៏ជ្រាលជ្រៅបំផុតចំពោះព្រះអង្គ។ ក្នុងស្ថានភាពថ្មីនេះ ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា បន្តរក្សាចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជា បន្តជំរុញការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា និងផ្តល់អត្ថប្រយោជន៍កាន់តែល្អប្រសើរជូនដល់ប្រទេសនិងប្រជាជនទាំងពីរ។

ភាគីកម្ពុជាបានលើកឡើងថា សម្តេច“ព្រះបរមរតនកោដ្ឋ”បានចាត់ទុកប្រទេសចិនជាស្រុកកំណើតទីពីររបស់ព្រះអង្គ បានលះបង់ព្រះកាយពលយ៉ាងធំធេងនៅក្នុងចំណងមិត្តភាពរវាងកម្ពុជា-ចិនអស់រយៈពេលយូរអង្វែង។ ភាគីកម្ពុជារីករាយបន្តរក្សាមរតកដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃមួយនេះ និងសហការជាមួយភាគីចិនរួមគ្នាកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print