ភ្នំពេញ : ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាចម្បងមួយដែលមនុស្សជាតិកំពុងប្រឈមទៅលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌។ ត្រូវចូលរួមដោះស្រាយទាំងអស់គ្នា!!
ស្វែងយល់បច្ចេកសព្ទក្នុងវិស័យប្រែប្រួល អាកាសធាតុ ។ដកស្រង់ពីសទ្ទានុក្រម ការប្រែប្រួលអាកាសធាតុ អ្វីការប្រែប្រួលអាកាសធាតុ(Climamte change)?
• ការប្រែប្រួលស្ថានភាពអាកាសធាតុ ដែលអាចកំណត់អត្តសញ្ញាណ បាន(តាមរយ:ការវិភាគស្ថិតិ)តាម រយ:ការប្រែប្រួលតួលេខមធ្យម និង តួលេខអថេរនៃអាកាសធាតុ ហើយ ការប្រែប្រួលនោះបន្តកើតឡើងក្នុង រយៈពេលវែងជាច្រើនទសវត្សរ៍ ឬ ច្រើនជាងនេះ។
ការប្រែប្រួលអាកាសធាតុអាចបណ្តាល មកពីដំណើរផ្ទៃក្នុងរបស់ធម្មជាតិ កំលាំងជំរុញពីខាងក្រៅ ការប្រែប្រួលរយៈពេលវែងនៃសមាសភាព បរិយាកាសឬសកម្មភាពមនុស្សដូចជា ការប្រើប្រាស់ដី ការបញ្ចេញឧស្ម័នពី រោងចក្រជាដើម។
ក្នុងមាត្រា១នៃ អនុសញ្ញាក្របខណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួល អាកាសធាតុ បានឲនិយមន័យប្រែប្រួល អាកាសធាតុជា “ការប្រែប្រួល អាកាសធាតុដែលជាប់ទាក់ទងដោយ ផ្ទាល់ ឬដោយប្រយោលទៅនឹង សកម្មភាពមនុស្សដែលធ្វើឲផ្លាស់ប្ដូរ សមាសភាពបរិយាកាសពិភពលោក និងការបន្ថែមលើការប្រែប្រួល អាកាសធាតុដោយសារធម្មជាតិ ដែល សង្កេតឃើញក្នុងរយៈពេលប្រហាក់ ប្រហែលគ្នា” អនុសញ្ញានេះបញ្ជាក់ពីភាពខុសគ្នារវាងការប្រែប្រួល អាកាសធាតុពីសកម្មភាពមនុស្ស ដែ លបណ្ដាលឲផ្លាស់ប្តូរសមាសភាព បរិយាកាសនិងអថេរអាកាសធាតុពី ធម្មជាតិ ៕
ដោយ : សិលា