លោក សាយ សំអាល់ ធ្វើបាឋកថាជាលក្ខណៈវេទិកាសាធារណៈនៅទីស្ដីការក្រសួងបរិស្ថាន ដើម្បីជម្រាបជូនតំណាងយុវជនមកពីគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ សរុបចំនួន ៦១៨នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ លោករដ្ឋមន្ត្រី សាយ សំអាល់ ធ្វើបាឋកថាជាលក្ខណៈវេទិកាសាធារណៈនៅទីស្ដីការក្រសួងបរិស្ថាន ដើម្បីជម្រាបជូនតំណាងយុវជនមកពីគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ សរុបចំនួន ៦១៨នាក់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយការពារធនធានធម្មជាតិរបស់រាជរដ្ឋាភិបាល សំដៅធានាឲ្យបាននូវតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍលើគ្រប់វិស័យ។

លោករដ្ឋមន្ត្រីបានរំលេចឲ្យឃើញនូវភាពចាំបាច់នៃអន្តរទំនាក់ទំនងរវាងការងារបច្ចេកទេស និងកិច្ចការនយោបាយ ដែលជាមូលដ្ឋានដ៏សំខាន់នៃវឌ្ឍនភាពសង្គម និងស្ថិរភាពនយោបាយ។ លោករដ្ឋមន្ត្រីបានចែករំលែកនូវបទពិសោធការងារកំណែទម្រង់ការគ្រប់គ្រងដីធ្លី និងព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ដែលជាស្ថាប័នទទួលបន្ទុកការងារគាំពារបរិស្ថាន ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ វេទិកានេះក៏បានផ្ដល់ឱកាសឲ្យយុវជនបានបញ្ចេញទស្សនៈ និងសំណូមពរជាច្រើនពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងតម្រូវការចំពោះមុខរបស់សង្គមជាតិ៕

13239354_685661781572946_4297600782210982324_n

10620668_685661864906271_1086248690784893190_n

13151389_685662061572918_2237503280976222397_n

13151850_685661831572941_8424101673026575820_n

13177550_685661768239614_604582531069031663_n

13221456_685662144906243_517016400277791045_n

13226963_685662014906256_4491286593424471860_n

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print