លោក​ ប៉ាន់ខែម​ ប៊ុនថន​៖ ” សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ”

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពីបានឃេីញការបង្ហោះផ្សព្វផ្សាយចែកចាយរូបភាពលេីបណ្តាញសង្គមហ្វេសប៊ុក​ អំពីសិប្បករស្មូនដី​ ឈ្មោះ​ ប៊ិន​ ឆារ៉ាន់​ អាយុ៤១ឆ្នាំ​ រស់នៅភូមិព្រៃដេីមថ្នឹង​ ឃុំព្រៃដេីមថ្នឹង​ ស្រុកស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ ដែលមានទឹកចិត្តស្រលាញ់សម្តេចតេជោ​ តែមិនមានការពិចារណាវែងឆ្ងាយ​ បានយកដីឥដ្ឋមកសូនធ្វេីជារូបសំណាកសម្តេចតេជោ​ ហេីយត្រៀមសិតទៅជារូបស្ពាន់នាពេលខាងមុខ​ ព្រមទាំងមានការផ្សព្វផ្សាយ​ និងចែកចាយតៗគ្នាច្រេីន​។

លុះនៅរសៀលថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២២ម្សិលមិញ​នេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ បានបញ្ជាឱ្យលោក ហូ​ សិទ្ធី​ នាយកខុទ្ទកាល័យសម្តេច​តេជោ​ ហ៊ុន​ សែន​ ​នាករដ្ឋមន្ត្រី​ ចាត់តាំងលោក ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដឹកនាំក្រុមការងារ​ រួមជាមួយអាជ្ញាធរស្រុកស៊ីធរកណ្តាល​ បានចុះមកជួបណែនាំសិប្បកររូបនេះឱ្យបញ្ឈប់ការសូនរូប​សម្តេចតេជោជាបន្ទាន់ ហេីយលោក ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់សង្កត់ធ្ងន់ថា ” សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ” ដូច្នេះសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ធ្វេីរូបសំណាក​ ឬសូនរូប​ ឬក៏ចាក់ពុម្ពរូបសម្តេចនោះទេ។ តាមការបញ្ជាក់របស់លោក ប៉ាន់ខែម​ ប៊ុនថន​ ខាងលេីនេះ​ ក៏ជាសារចែករំលែកដល់សាធារណជនឱ្យបានជ្រាបផងដែរ។

ក្រោយទទួលបានការណែនាំប្រកបដោយមនោសញ្ចតនាពីសំណាក់លោក ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ សិប្បករ​ស្មូនដី​ ប៊ិន​ ឆារ៉ាន់​ បានទទួលយកដោយសេចក្តីរីករាយ​ និងការគោរពស្រលាញ់​ ហេីយគាត់ក៏បានកែរូបសំណាកដីឥដ្ឋដែលគាត់បានធ្វេីកន្លងមក​នោះ​ ឱ្យទៅជារូបសំណាកតាឥសីវិញ​ ដេីម្បីបញ្ជាក់អំពីសេចក្តីគោរពស្រលាញ់ដ៏ស្មោះចំពោះសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលជាលោកឪពុកប្រកបដោយព្រហ្មវិហារធម៌​ ​និងជាអ្នកដឹកនាំដ៏ឆ្នេីមប្រកបដោយគតិបណ្ឌិត​ ធ្វេីឱ្យប្រទេសជាតិមានភាពរីកចម្រេីនលេីគ្រប់វិស័យ​ ជីវភាពប្រជាជនក៏មានភាពល្អប្រសេីរឡេីងជាលំដាប់។

ជាមួយគ្នានេះ​ សិប្បករ​ស្មូនដី​ ប៊ិន​ ឆារ៉ាន់​ ក៏បានអំពាវនាវឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជួយចែករំលែកនូវសារសុំទោសរបស់លោក​ និងក្រុមគ្រួសារចំពោះសម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ ហេីយសូមឱ្យអ្នកលេងហ្វេសប៊ុកដែលបានយករូបដែលគាត់បានបង្ហោះទាំងខុសឆ្គងកន្លងមកជួយលុបចេញវិញផង៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print