ប្រធានាធិបតីថ្មីប្រេស៊ីលអំពាវនាវឲ្យពលរដ្ឋគាំទ្រខណៈប្រធានាធិបតីចាស់ប្រឈមនឹងការកាត់ទោស

ចែករំលែក៖

លោកMichel Temer ប្រធានាធិបតីថ្មីបណ្តោះអាសន្នរបស់ប្រទេសប្រេស៊ីលបានអំពាវនាវឲ្យប្រជាជនជឿជាក់និងទុកចិត្តចំពោះសមត្ថភាពរបស់លោកក្នុងការជួយកសាងសេដ្ឋកិច្ចប្រទេសឡើងវិញ។

លោកTemerដែលមានវ័យ៧៥ឆ្នាំ បានបញ្ជាក់ថាអ្វីដែលជាការងារ ចម្បងរបស់លោកនោះគឺធ្វើឲ្យសេដ្ឋ កិច្ចប្រទេសប្រសើរឡើងវិញ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺភាពជឿជាក់ពីសំណាក់វិនិយោគ ក្នុងសុ្រកនិងក្រៅស្រុក។ ពេល ជឿជាក់និងទុកចិត្តហើយយើងអាចទាក់ទាញវិនិយោគបានច្រើនក៏ដូចជាកសាងសេដ្ឋកិច្ចឡើងវិញផងដែរ។

ក្រោយពេលប្រជុំពិភាក្សាជិត២២ម៉ោង សមាជិកព្រឹទ្ធសភាបានបោះឆ្នោតដោយលទ្ធផល៥៥ ដល់២២សំឡេងក្នុងការ ព្យួការងាររបស់ប្រធានាធិបតីចាស់ លោកស្រីDilma Rousseff ដើម្បីយកទៅកាត់ទោស ហើយជ្រើសរើស លោកMichel Temerជាអតីតអនុប្រធានាធិបតីលោកស្រីRousseff ធ្វើជាប្រធានាធិបតីថ្មីបណ្តោះអាសន្នសិន។

លោកស្រីRousseff បានចាត់ទុកការដកលោកស្រីចេញពីតំណែងនេះជាឆាកល្ខោន និងការបំផ្លិចបំផ្លាញដោយចេតនា។ លោកស្រីត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់ថវិកាជាតិ តែលោកស្រីបានច្រានចោលការចោទប្រកាន់ទាំងនោះ ហើយប្តេជ្ញាតស៊ូដើម្បីស្វែងរកយុត្តិធម៌បន្តទៀត។

ប្រធានាធិបតីស្រីលើកដំបូងរបស់ប្រេស៊ីលដែលមានវ័យ៦៨ឆ្នាំនេះបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា “វាជារដ្ឋប្រហារ ខ្ញុំជាជនរងគ្រោះនៃអំពើអយុត្តិធម៌។ រដ្ឋាភិបាលរបស់ខ្ញុំទទួលរង ការបំផ្លិចបំផ្លាញដោយចេតនាឥតឈប់ឈរ ដោយសារតែពួកគេចង់បញ្ឈប់ខ្ញុំពីកិច្ចការដឹកនាំប្រទេសជាតិ។ ខ្ញុំបានធ្វើខុសមែនតែខ្ញុំមិនបានប្រព្រឹត្តរឿងឧក្រិដ្ឋកម្មអ្វីនោះឡើយ។ ខ្ញុំធ្វើតែទៅតាមប្រធានា ធិបតីចាស់គាត់បានធ្វើនោះទេ”៕

download

ដោយ៖ដេ វិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print