ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក អំពាវនាវដល់បងប្អូនអាជីវករលក់ដូរអមផ្លូវជាតិលេខ១៣ នៅផ្សារសំរោង សូមមកលក់តាមទីកន្លែងដែលអាជ្ញាធរបានរៀបចំ ពិសេសក្នុងការរក្សាសោភ័ណភាពសណ្ដាប់ធ្នាប់និងសុវត្ថិភាព។
ការអំពាវនាវបែបនេះធ្វើឡើងនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២បន្ទាប់ពីលោកលោកស៊ូម៉ុល អភិបាលស្រុករមាសហែក ចុះពិនិត្យផ្លូវចាក់បេតុងសសៃដែក ដែលមានទំហំ ទទឹង១១ម៉ែត្រ៥០ម៉ែត្រនិង បណ្តោយ៥០ម៉ែត្រ
នៅចំណុចផ្សារសំរោង ឃុំអង្គប្រស្រែស្រុករមាសហែកខេត្តស្វាយរៀង។
លោកបន្តថាផ្លូវចាក់បេតុងសសៃដែក នេះគឺជាចំណងដៃឧបត្ថម របស់លោក ហែម ពិសិដ្ឋ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលឃុំអង្គប្រស្រែ ព្រមទាំងក្រុមការងារជាច្រើននាក់ផងដែរ។
ចំពោះផ្លូវចាក់បេតុងសសៃដែកនេះគឺមានទំហំ ទទឹង១១ម៉ែត្រ៥០ម៉ែត្រនិង បណ្តោយ៥០ម៉ែត្រ នៅចំណុចផ្សារសំរោង ឃុំអង្គប្រស្រែ( ចាប់ពីកែងផ្លូវជាតិលេខ១៣ ទៅរកវត្តពាំងព្រីង )ដើម្បីបង្ករភាពងាយស្រួលក្នុងធ្វើដំណើរ និងតាំងលក់ បន្លែ ត្រីសាច់ ជាច្រើន។
លោកអភិបាលស្រុក បានបន្ថែមថាដោយឡែកផ្លូវក្រាលថ្មមិចបន្តពីផ្លូវបេតុងនេះដែលមានទទឹង៩ម៉ែត្រ បណ្តោយជាង៣០០ម៉ែត្រ បានមកពីរការចលនាចូលរួមរបស់ស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា សម្រាប់ផ្លូវបេតុងនេះ ចែកចេញជាពី
ទុកសម្រាប់ ធ្វើដំណើរ ទទឺង៦ម៉ែត្រនៅសល់ទាំងសងខាង៥,៥ម៉ែត្រទុកសម្រាប់បងប្អូនបានលក់ដូរផងដែរ៕
ដោយ៖ សុថាន