លោក ប្រាយុទ្ធ ចាន់អូចា រងគំនាបឲ្យលាលែងចេញពីតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ

ចែករំលែក៖

ក្រុមប្រឆាំងរដ្ឋាភិបាលបានដាក់គំនាបទៅលើលោក ប្រាយុទ្ធ ចាន់អូចា ឱ្យលាលែងចេញពីតំណែង រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ លោកប្រាយុទ្ធ ចាន់អូចាបញ្ជាក់ថា លោក នឹងបន្តកាន់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ បើទោះបីរងគំនាបយ៉ាងខ្លាំងឱ្យលោកលាលែងចេញពីតំណែងក៏ដោយ។
លោក Jatuporn Prompan អតីតមេដឹកនាំរណសិរ្សប្រជាធិបតេយ្យ (UDD) ដែលគេស្គាល់ថាជាក្រុមប្រឆាំងអាវក្រហម បានអំពាវនាវឱ្យពលរដ្ឋចូលរួមធ្វើមហាបាតុកម្មនៅថ្ងៃទី២៨ខែសីហា ដើម្បីដាក់គំនាបទៅលើនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ឱ្យលាលែងចេញពីតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ។
តាមប្រភពព័ត៌មានពីក្រសួងការពារជាតិថៃបានបញ្ជាក់ថា ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា មិនបានទៅកាន់ការិយល័យក្រសួងការពារជាតិដើម្បីធ្វើការឡើយនៅថ្ងៃទី២៥ខែសីហា ។ ផ្ទុយទៅវិញ លោកប្រាយុទ្ធ បានដឹកនាំកិច្ចប្រជុំ តាមអនឡាញនៃគណៈកម្មការការពារជាតិ ដោយមានការចូលរួមពីអគ្គលេខាធិការក្រសួងការពារជាតិ។ ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោក ជើងទឹក ក៏បានចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរ។
មានប្រសាសន៍ក្រោយកិច្ចប្រជុំ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Kongcheep Tantrawanich បានបញ្ជាក់ថា ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិដដែល ៕ ដោយ ធីរីណា

...

រូប​ថត​ :AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print