ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនសម្ដេច បង្ហាញពីរូបមួយសន្លឹក នូវកាយវិកាយដ៏គួរអោយចាប់អារម្មណ៍រវាងសម្តេចជាមួយនឹងសម្តេចព្រះបាទ នរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ ។ សម្តេចតេជោ បានរំលឹកពីប្រវត្តិនៃរូបថតនេះ នៅឆ្នាំ១៩៩១នៅប្រទេសឥណ្ឌូណេស៊ី ជាជំនួបសំងាត់ ដែលជំរុញការស្វែងរកដំណោះ
ស្រាយនយោបាយនៅកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ ក្នុងសំណេរទាំងស្រុងថា ៖
«រូបថតមួយសន្លឹកនេះមានតម្លៃខ្លាំងណាស់
សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។ ជំនួបសម្ងាត់រវាងសម្តេចឪជាមួយខ្ញុំនៅ ហ្សាកាតាថ្ងៃទី២ និងថ្ងៃទី៤ មិថុនា ១៩៩១ដែលបានព្រមព្រៀងគ្នាជាសម្ងាត់បាននាំមកនៅការជំរុញល្បឿននៃការស្វែងដំណោះស្រាយនយោបាយនៅកម្ពុជាតាមរយៈកិច្ចព្រមព្រៀងប៉ារីស។ ខ្ញុំនឹងជំរាបជូនអំពីការព្រមព្រៀងជាសម្ងាត់ នោះនៅពេលវេលាសមស្រប៕
ដោយ៖ សហការី