Manchester United ត្រូវធ្វើការធ្ងន់នៅក្រៅទឹកដីក្នុងសប្តាហ៍ទី៤ដើម្បីប្រជែងយក៣ពិន្ទុពី Southampton

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះ Southampton សង្ឃឹមថា ការប្រកួតក្នុងទឹកដីរបស់ពួកគេទល់នឹងក្រុមបិសាចក្រហម Manchester United នៅថ្ងៃសៅរ៍នេះនឹងបង្ហាញថា ជាការចាប់ផ្តើមនៃទម្រង់លេងកាន់តែស៊ីសង្វាក់គ្នាបន្ទាប់ពីការចាប់ផ្តើមឡើងចុះនៃយុទ្ធនាការ Premier League ៣លើកកន្លងមក។

ក្រុមម្ចាស់ផ្ទះ Southampton កាន់កាប់ចំណាត់ថ្នាក់ទី១១ មាន៤ពិន្ទុបន្ទាប់ពីការប្រកួតចំនួន៣លើក។ ក្រុមនេះបានឈ្នះការប្រកួតPremier League ចុងក្រោយរបស់ពួកគេដើម្បីទទួលបានលទ្ធផលល្អក្នុងលីកដំបូងក្នុងឆ្នាំ២០២២២០២៣ ជាមួយនឹងជ័យជម្នះ នៅកីឡដ្ឋាន King Power ទល់នឹងក្រុម Leicester City រីឯក្រុមបិសាចក្រហម Manchester United ទទួលបានជ័យជម្នះក្នុងលីកលើកដំបូងនៃរដូវកាលនេះ ជាមួយនឹងជ័យជម្នះ លើក្រុម Liverpool នៅក្នុងទឹកដីនៃការប្រកួតលីក៣លើកដូចគ្នា ដែលធ្វើឲ្យក្រុមនេះឈរនៅលេខរៀងទី១៤ មាន៣ពិន្ទុ។

 ការ ប្រកួតក្របខ័ណ្ឌ Premier League រវាង ក្រុម ទាំង២ បាន ធ្វើ ឱ្យ ពួក គេ លេង ស្មើ នៅកីឡដ្ឋាន Old Trafford ក្នុងឆ្នាំ២០២១២០២២។ ពេលនោះខ្សែប្រយុទ្ធ Jadon Sancho រកបានមួយគ្រាប់ឲ្យ Man Utd នៅនាទីទី២១ ខណៈដែលកីឡាករChe Adams ស៊ុតបញ្ចូលទីឱ្យ Southampton នៅនាទីទី៤៨។ ក្រុម Manchester United មាន ប្រៀប ជាង ក្រុមSouthampton នៅ ចុង ម៉ោង ដោយ មិន ស្គាល់ ចាញ់ សោះ ក្នុង ការ ប្រកួត Premier League ១២លើក ចុង ក្រោយ របស់ពួក គេ (ឈ្នះ៥ ស្មើ៧) ខណៈដែលSouthampton កំពុងស្វែងរកការឈ្នះក្នុងលីកដំបូងរបស់ពួកគេក្នុងការប្រកួតរវាងក្រុមទាំង២ចាប់តាំងពីខែមករា ឆ្នាំ២០១៦។

 ខ្សែប្រយុទ្ធ Adams ជាកីឡាករសំខាន់គួរឲ្យចាប់ អារម្មណ៍ សម្រាប់ Southampton នៅ រដូវ កាល នេះ។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ក្រុមជាមួយនឹងគ្រាប់បាល់ចំនួន២គ្រាប់ដែលត្រូវបានជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបណ្តោះអាស្នក្នុងលីកក្នុងឆ្នាំ២០២២២០២៣។

 ចំណែកកីឡាកររបស់ Manchester United គឺ Sancho និង Marcus Rashford ដែលមានភាពលេចធ្លោដោយរកបានម្នាក់១គ្រាប់។ ក្រុមម្ចាស់ផ្ទះ Southampton បានត្រឹមស្មើក្នុងការប្រកួត Premier League លើកមុនរបស់ពួកគេនៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ នឹង ត្រូវប្រឹងប្រែង ក្នុង ការ បញ្ចប់ភាពមិនដែលឈ្នះ៣ ប្រកួត ក្នុង ផ្ទះ (ស្មើ១ ចាញ់២)នៅរាត្រីនេះផងដែរ។

ក្រុមបិសាចក្រហម Manchester United បានចាញ់ក្នុងការប្រកួតលីក២ប្រកួតជាប់គ្នានៅរដូវកាលនេះ ដែលក្រុមនេះកំពុងសម្លឹង រក ការប្រជែងតំបន់ Top 4 ខណៈដែល Southampton បានចាញ់១លើកប៉ុណ្ណោះក្នុងការប្រកួតនៅ Premier League រដូវកាលនេះ។ ក្រុមទាំង២នឹងត្រូវប្រកួតនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃសៅរ៍ទី ២៧ ខែសីហា ម៉ោងនៅកម្ពុជាសម្រាប់សប្តាហ៍ទី៤នៃរដូវកាលថ្មីនេះ៕ (រូបភាព soccerway.com/telegraph)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print