តោះ​! បងប្អូន​ណាខ្លះទេីបតែងរៀនបើកបរថយន្ត​ ចង់​ស្គាល់​ពីផ្លាកសញ្ញាចរាចរណ៍​ នៅតាមដងផ្លូវអត់?

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​២៧​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញពី​សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ មានផ្លាកសញ្ញាចរាចរណ៍ ” ផ្តល់សិទ្ធិអាទិភាពឱ្យគេ ” និងផ្លាកសញ្ញា ” ផ្លូវសំខាន់មានសិទ្ធិ ” តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន?

ក្រសួង​សាធារណការ​ បានឱ្យដឹងថា​ អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។ 

ក្រសួង​សាធារណការ​ ក៏បានបង្ហាញពី​ផ្លាកសញ្ញាគ្រោះថ្នាក់៖ “ ផ្លូវមានទួល ,ផ្លូវទឹករលក និងមានកុមារឆ្លងកាត់ “។ ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត។

គួរបញ្ជាក់ដែរថា​ បច្ចុប្បន្ន​នេះ​ កម្លាំងនគរបាល​ទូទាំងប្រទេស​កម្ពុជា​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ ក៏បានចុះ​ផ្សព្វផ្សាយ​នៅតាមសាលារៀននានា​ បានយល់ដឹងបន្ថែមពីច្បាប់​ចរាចរណ៍​ផ្លូវគោក​ និងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ និងរូបសញ្ញាចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្ស​ លោកគ្រូ-អ្នកគ្រូ​​ និងបានណែនាំអំពីផ្លាកសញ្ញាចរាចរណ៍ផ្លូវគោកសំខាន់ៗ​ មួុយចំនួន​៕

 

ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print