កងរាជអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួួន៥នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៣:០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ ( បញ្ជល់មាន់និងអាប៉ោង ) នៅចំណុចភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ  ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចាត់កម្លាំងជំនាញខេត្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើចុះធ្វើការបង្រ្កាបនៅចំណុចភូមិ-ឃុំខាងលើ។

ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតវត្ថុតាងមួយចំនួន។

     បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនជនសង្ស័យនិងវត្ថុតាងមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់តាមនីតិវិធី៕ ដោយអ្នកប្រមាញ់

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print