គយក្រុងប៉ោយប៉ែតបើកឡានប្រដេញក្រុមតាក់ស៊ីដឹកទំនិញបន្លំគេចពន្ធបង្កគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ម្នាក់ៗភ្ញាក់ផ្អើលជាមួយនិងព្រលឹងចុងសក់ ខណៈបានឃើញពីសកម្មភាពរបស់មន្ត្រីគយ​ប្រចាំការដាក់ប៉ុស្តិ៍ខាងលិចកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានប្រដេញរថយន្តតាក់ស៊ីលួចដឹកទំនិញ​គេចពន្ធបន្តិចបន្ទួច លឿនដូចប្រណាំងឡាន ដែលអ្នកស្រុក អ្នកធ្វើដំណើរព្រួយបារម្ភពីបញ្ហាគ្រោះថ្នាក់​ចរា​ចរណ៍អាចនិងកើតមាន។

ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ការបើកឡានប្រដេញឡានតាក់ស៊ីពីមន្ត្រីគយ បើកបុកនិង​បិទផ្លូវពីមុខរថយន្ត ក៏បណ្ដាលឲ្យបង្កជាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត។ ក្នុងនោះមន្ត្រីគយបាន​តម្រូវឲ្យសមត្ថកិច្ចដែលរួមដំណើរផងជាមួយគ្នា ទៅអូសតៃកុងឡានតាក់ស៊ី វាយតប់ធាក់យ៉ាងសាហាវ​ឃោ​ឃៅ ព្រមទាំងនាំខ្លួនអ្នកបើកបររថយន្តតាក់ស៊ីនិងរថយន្តជាមធ្យោបាយដឹកទំនិញគេចពន្ធយកទៅស្នាក់ការ​គយ។

ប្រជាពលរដ្ឋរិះគន់ថា មន្ត្រីគយដាក់ប៉ុស្តិ៍ប្រចាំនៅចំណុចកូនដំរី ប្រៀបបាននិងកុងត្រូលជជុះ ព្រោះជាទម្លាប់គេតែងតែឃើញថា បើរថយន្តដឹកទំនិញ មានអ្នកចូលបង់លុយ មិនចាប់ តែបើក្រុមតាក់ស៊ីមិន​បានបង់លុយ បើកឡានប្រដេញបង្កើតជាកំហឹងឆេវឆាវ ហើយខ្លះទៀតមានរថយន្តតាក់ស៊ីនិងរថយន្តដឹកទំ​និញគេចពន្ធដាក់ខែ ហាក់ដូចជាចំណាំច្បាស់ មិនដេញ មិនហៅ ទុកឲ្យឆ្លងកាត់តាមអំពើចិត្ត៕

eba3a99b-24a6-4266-94d0-6d88838f40b5

2bfa41c0-8382-43e5-b97e-4741f9843e95

6afa8bbb-ff6d-4736-a159-f94472c17bfa

572750ed-0958-46af-a9b0-8d00bf852a9e

cfa7d9c6-f92a-4a66-8a16-d16b125385f5

cff29343-4f10-466c-9061-06141631b9bc

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print