អ្នកនេសាទ ១៥នាក់ក្នុងចំណោម ១៩នាក់ត្រូវបានតុលាការឃុំខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តុលាការសម្រេចឃុំខ្លូនអ្នកនេសាទជនជាតិវៀតណាមចំនួន ១៥នាក់ក្នុងចំណោម ១៩នាក់ជាបណ្ដោះ​អាសន្ន ខណៈពួកគេចូលធ្វើសកម្មភាពនេសាទត្រីក្នុងកន្លែងអភិរក្សជលផល ។

លោកនាយសង្កាត់រដ្ឋបាលជលផលក្រគរបានឱ្យដឹងថា អ្នកនេសាទត្រូវបានតុលាការឃុំខ្លួនជាបណ្ដោះអាសន្នទី១-ឈ្មោះ ហុង ហឿន ភេទប្រុស អាយុ ៣៧ឆ្នាំ (មកពីខេត្តកណ្ដាល) ទី២-ឈ្មោះ ង្វៀង យ៉ាំងហ៊ុង ភេទប្រុស អាយុ ៣៩ឆ្នាំ ទី៣-ឈ្មោះ ប៊ិន ផាន ភេទប្រុស អាយុ ៤៥ឆ្នាំ ទី៤-ឈ្មោះ វ៉ា វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ ទី៥-ឈ្មោះ ង្វៀង យ៉ាំងងី ភេទប្រុស អាយុ ៥៨ឆ្នាំ ទី៦-ឈ្មោះ ត្រឹង យ៉ាំងសៀង ភេទប្រុស អាយុ ៣៤ឆ្នាំ ទី-៧ឈ្មោះ ង្វៀង យ៉ាំងម៉ុក ភេទប្រុស អាយុ ២៨ឆ្នាំ ទី៨-ឈ្មោះ មៀង យ៉ាំងទី ភេទប្រុស អាយុ ២០ឆ្នាំ និង ទី៩-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ២១ឆ្នាំ ជនសង្ស័យទាំង ៩នាក់នេះ ជនជាតិវៀតណាមស្នាក់នៅភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ត្រូវបានឃាត់ខ្លួនថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០១៦ ខណៈពួកគេចូលធ្វើសកម្មភាពនេសាទត្រី ក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់ ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ វត្ថុតាងរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលក្រគរ ។

ចំណែក ៦នាក់ទៀតត្រូវបានលោកនាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងបានឱ្យដឹងថា ទី១-ឈ្មោះ ង្វៀង យ៉ាំងបាវ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ទី២-ឈ្មោះ ឡេ យ៉ាំងឡាំង ភេទប្រុស អាយុ ៣៤ឆ្នាំ ទី៣-ឈ្មោះ គុម រិន ភេទប្រុស អាយុ ២០ឆ្នាំ ទី៤-ឈ្មោះ ង្វៀង យ៉ាំងជាង ភេទប្រុស អាយុ ២៦ឆ្នាំ ទី៥-ឈ្មោះ ថាង យ៉ាំងហាយ ភេទប្រុស អាយុ ១៩ឆ្នាំ និងទី៦-ឈ្មោះ ង្វៀង យ៉ាំងហ៊ុង ភេទប្រុស អាយុ ៣២ឆ្នាំ ជនសង្ស័យ ៥នាក់នេះ ស្នាក់នៅភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ វត្ថុតាងរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកណ្ដៀង ។ ជនសង្ស័យទាំង ១៥នាក់ខាងលើនេះ ត្រូវបានតុលាការឃុំខ្លួនជាបន្តបន្ទាប់ជាបណ្ដោះអាសន្ន ។

ដោយឡែកប្រភពព័ត៌មានពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានទទួលបទបញ្ជាពីលោកអភិបាលខេត្តថា មានក្រុមបទល្មើសកំពុងធ្វើសកម្មភាពនៅកន្លែងអភិរក្សជលផល អតីតឡូត៍នេសាទលេខ២ ដោយចាប់ត្រីបានប្រមាណចំនួន ១០តោន គ្រានោះលោកបានដឹកនាំកម្លាំងចុះទៅប្រទះឃើញបទល្មើសនេសាទប្រភេទអួនហ៊ុំចំនួន ៥វង់ ១វង់ខូចកាណូត និងមនុស្សជាង ៣០នាក់នៅចំណុចអតីតឡូត៍នេសាទលេខ ៣ស្ថិតក្នុងភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពបន្តថា គ្រានោះបានរាយការណ៍ជូនថ្នាក់លើដើម្បីអនុវត្តបន្ត អភិបាលខេត្តបានឱ្យកម្លាំងនាំយកមនុស្សមកសួរនាំនៅខេត្ត ចំណែកវត្ថុតាងសម្ភាររួមមាន ទូកសំប៉ានផ្ទុកសាច់អួនចំនួន ៤គ្រឿង អួនហ៊ុំចំនួន ៤វង់ ប្រវែងសរុបចំនួន ២១៨០ម៉ែត្រ សំរុង ៣.៥០ម៉ែត្រ ក្រឡា ១.៥០ហ៊ុនកាណូតបាឡាចំនួន ៦គ្រឿង កាណូចស្មាច់ចំនួន ២គ្រឿង កាណូតសំប៉ានចំនួន ២គ្រឿង ធុងក្លាសេត្រីចំនួន ៤ធុង ត្រីចម្រុះចំនួន ៤១០គីឡូក្រាម រក្សាទុកនៅផ្នែករដ្ឋបាលជលផលរាំងទិល ចំណែកជនសង្ស័យប្រព្រឹត្តបទល្មើសនាំមេៗវង់ចំនួន ៤នាក់ ទី១-ឈ្មោះ ង្វៀង យ៉ាំងថ ភេទប្រុស អាយុ ៤៧ឆ្នាំ ទី២-ឈ្មោះ ឡេ យ៉ាំងស៊ី ភេទប្រុស អាយុ ៤៨ឆ្នាំ ទី៣-ឈ្មោះ ង្វៀង យ៉ាំងតា ភេទប្រុស អាយុ ៤០ឆ្នាំ និងទី៤-ឈ្មោះ ឡឹម យ៉ាំងម៉ុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនសង្ស័យទាំង ៤នាក់ស្នាក់នៅភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បាននាំយកមកសាកសួរនៅខេត្តពោធិ៍សាត់ អស់ជាច្រើនម៉ោងក៏បានប្រគល់ឱ្យមន្ត្រីជំនាយរដ្ឋបាលជលផលដើម្បីបន្តតាមនីតិវិធីទាំងជនសង្ស័យ និងសម្ភារ ។

ប្រភពដោយឡែកផ្សេងមួយទៀតបានឱ្យដឹងថា អ្នកនេសាទជនជាតិវៀតណាមទាំង ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសួរនាំតាមបទបញ្ជាអភិបាលខេត្ត ត្រូវបានគេដោះលែងនៅល្ងាចថ្ងៃទី១២ ខណៈសាច់ញាតិជនសង្ស័យបានពឹងពាក់មេធាវីមកពីរាជធានីភ្នំពេញ ប៉ុន្តែមន្រ្តីជំនាញមិនទាន់ឃើញដោះស្រាយវត្ថុតាងនៅឡើយទេ ដែលវត្ថុតាងប្រព្រឹត្តបទល្មើសនេសាទខាងលើជាលក្ខណៈសិប្បកម្មថាត្រូវពិន័យ ឬមានទោសទាន់យ៉ាងណានោះ ។ ប្រភពដដែលបន្តថា ភាពប្រទាំងប្រទើសករណីបង្រ្កាបជនប្រព្រឹត្តបទល្មើសនេសាទខាងលើនេះ មនុស្សបានឃើញរួចពីការចោទប្រកាន់ ប៉ុន្តែវត្ថុតាងត្រូវបានមន្ត្រីជំនាញរក្សាទុកនៅឡើយ ហើយបើសិនជាពិន័យ ពិន័យយ៉ាងម៉េចទៅបើប្រភពខាងលើនេះ និយាយថាក្នុងអួនហ៊ុំ ១វង់ គេបានរត់ការសមត្ថកិច្ចពាក់ព័ន្ធនានាអស់ទឹកប្រាក់ជាង ២០លានរៀលឯណោះ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ អ្នកសារព័ត៌មានយើងពុំអាចសុំការពន្យល់បានទេពីលោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល ដោយទូរស័ព្ទរបស់លោកតេចូលគ្មានអ្នកទទួល ៕

photo_2016-05-14_10-46-10

photo_2016-05-14_10-46-19

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print