ស្ថានទូតជប៉ុន : <<ការជួបសម្តែងការគួរសមចំពោះលោកបណ្ឌិត ស៊ុំ ម៉ាប់ ដោយលោក តានិណៃ ឧបទូតថ្មី>>

ចែករំលែក៖

ភ្នំពេញ : នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, នៅថ្ងៃទី២៦ ខែសីហា លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតថ្មី បានជួបសម្តែងការគួរសមចំពោះបណ្ឌិត ស៊ុំ ម៉ាប់ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សូមបញ្ជាក់ថា, លោកទាំងពីរ បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការថែរក្សា និងជួសជុលឡើងវិញតំបន់ប្រវត្តិសាស្រ្តអង្គរ។

ជាផ្នែកមួយនៃការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការកសាងប្រទេសឡើងវិញ សន្និសីទអន្តររដ្ឋាភិបាលសម្រាប់ការការពារ និងការអភិវឌ្ឍតំបន់ប្រវត្តិសាស្រ្តអង្គរ ត្រូវបានប្រព្រឹត្តិទៅនៅទីក្រុងតូក្យូ ក្នុងខែតុលា ឆ្នាំ១៩៩៣ ហើយសេចក្តីថ្លែងការណ៍ទីក្រុងតូក្យូត្រូវបានអនុម័តនាពេលនោះ។ បន្ទាប់ពីនោះ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលការគាំពារ នៃអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) ក៏ត្រូវបានបង្កើតឡើង ហើយជប៉ុនបានធ្វើជាសហប្រធានICC-Angkor រួមជាមួយប្រទេសបារាំងអស់រយៈពេលជិត៣០ឆ្នាំមកហើយ។ 

ឆ្នាំក្រោយនឹងប្រារព្ធខួបលើកទី៣០នៃការបង្កើតICC-Angkor។ គំរូនៃកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិដ៏ជោគជ័យនេះ ប្រាកដជានឹងត្រូវផ្ទេរទៅអ្នកជំនាន់ក្រោយ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print