បណ្តាប្រទេសជាសមាជិកអង្គការ Opep មិនចុះសម្រុងគ្នាទាក់ទងការបង្កើនផលិតកម្មប្រេង

ចែករំលែក៖

អង្គការក្រុមប្រទេសនាំប្រេងចេញហៅកាត់ថា Opep បានផ្សព្វផ្សាយរបាយ ការណ៍ក្នុងខែមេសាធៀបនឹងខែមីនា ដែល របាយការណ៍នោះបានបង្ហាញពីការធ្លាក់ចុះតម្លៃប្រេង១ខែក្រោយពីក្រុមប្រទេស សមាជិក Opep និងក្រុមប្រទេសមិនសមា ជិក Opep និយាយមិនចុះសម្រុងគ្នាក្នុងការ មិនបង្កើនផលិតកម្មប្រេងដើម្បីទប់ទល់នឹង ការធ្លាក់ថ្លៃយ៉ាងគំហុកតាំងពីពាក់កណ្តាល ឆ្នាំ ២០១៤ មកម្ល៉េះ។

ខុសពីការគិតទុកអង្គការ Opep មិនបាន កាត់បន្ថយឬក៏រក្សាកម្រិតផលិតកម្មប្រេងឲ្យនៅថេរទេ តែបែរជាបានដំឡើងបន្ថែម ទៅវិញ។ នៅក្នុងរបាយការណ៍ប្រចាំខែ មេសា ឆ្នាំ២០១៦ ចេញបានប្រាប់ឲ្យដឹងពីការបូមប្រេងក្នុង១ថ្ងៃៗចំនួនជាង៣២លាន បារែលនាខែមេសាកន្លងទៅ ពោលមាន ការកើនឡើងក្នុង១ថ្ងៃៗចំនួន ១៨៨,០០០ បារែលធៀបនឹងខែមីនា។ នេះជាកំណើន មួយដែល Opep មិនធ្លាប់បានធ្វើទេ បើ គិតតាំងពីឆ្នាំ២០០៨។ ប្រសិនបើ Opep នៅ បន្តប្រកាន់យកវិធានការដូចក្នុងខែមេសា ឆ្នាំនេះទៀតនោះកំណើនបរិមាណប្រេងជាមធ្យមក្នុង១ថ្ងៃនៅឆ្នាំ២០១៦ នេះនឹងមាន ប្រមាណ៩៥០,០០០បារែលប៉ុណ្ណោះ។

តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃយ៉ាងគំហុកតាំងពីពាក់កណ្តាលឆ្នាំ ២០១៤ ពីតម្លៃ១០០ដុល្លារក្នុង១បារែល នាដើមឆ្នាំ២០១៤ មកនៅប្រមាណតែជាង ៤០ដុល្លារក្នុង១បារែលនាពេលបច្ចុប្បន្ន។ កាលពីជិត១ខែកន្លងទៅ Opep បានរួម ប្រជុំប្រទេសសមាជិក និងប្រទេសមិន សមាជិកតួយ៉ាងរុស្ស៊ីដើម្បីស្វែងរកវិធានការទប់ស្កាត់ការធ្លាក់ថ្លៃតម្លៃប្រេង តែទទួល បរាជ័យដោយនិយាយមិនចុះសម្រុងគ្នា។ ក្រៅពីកិច្ចប្រជុំរវាងប្រទេសសមាជិក និង មិនសមាជិក Opep ក៏ធ្លាប់បានរួមប្រជុំ គ្នាឯងដែរ តែនិយាយមិនចុះសម្រុងគ្នា ដដែល។

តាមគម្រោងអង្គការ Opep ត្រៀមនឹងបើកកិច្ចប្រជុំថ្មីរវាងប្រទេសសមាជិក និង មិនសមាជិកនៅថ្ងៃទី២ មិថុនាខាងមុខ តែប្រទេសរុស្ស៊ីតាមរយៈរដ្ឋមន្រ្តីក្រសួងថាមពលលោកអាឡិចសង់ ណូវ៉ាក់បានប្រាប់ ឲ្យដឹងនៅថ្ងៃសុក្រ ទី១៣ ឧសភាថា ភាគី រុស្ស៊ីអាចនឹងអវត្តមាននៅក្នុងកិច្ចប្រជុំនោះ។ រុស្ស៊ីក្នុងនាមជាប្រទេសផលិតប្រេង ទី១ ក្នុងលោកបានត្រៀមខ្លួនជានិច្ចដើម្បីចូលរួមប្រជុំជាមួយអង្គការ Opep ប្រសិនបើមានសំណើអញ្ជើញឲ្យចូលរួមកិច្ចប្រជុំនោះ៕
OPEP

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print