ប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោកស្រីDilma Rousseff បានរិះគន់លើគណៈរដ្ឋមន្រ្តីដែលជ្រើសតាំងដោយប្រធានាធិបតីបណ្តោះអាសន្នថាគ្មានស្រ្តីចូលរួមនិងសុទ្ធតែជនជាតិស្បែកស។នេះគឺជាគណៈរដ្ឋមន្ត្រីដែលគ្មានវត្តមានស្រ្តីជាលើកដំបូងរបស់ប្រេស៊ីលបើគិតចាប់តាំងពីឆ្នាំ១៩៧៩មក។
លោកស្រីDilma Rousseffបានថ្លែងថា វាមិនបានតំណាងឲ្យប្រទេសមួយសោះ។ រដ្ឋាភិបាលរបស់លោកស្រី មានរដ្ឋមន្ត្រីស្រ្តី៧នាក់ ក្នុងចំណោម៣១នាក់។
លោកEliseu Padilhaប្រធានអ្នកជ្រើសរើសបុគ្គលិករបស់រដ្ឋាភិបាលប្រេស៊ីលបាននិយាយថាគាត់មិនអាចស្វែងរកស្រ្តីមកដាក់ក្នុងចំណោមគណៈរដ្ឋមន្រ្តីនោះបានទេដោយសារតែពេលវេលាជ្រើសរើសមានតិចតួចបំផុត។
លោកស្រីRousseff បានិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងវិមានប្រធានាធិបតីថា “ស្រ្តីនិងជនជាតិស្បែកខ្មៅគឺជាមូលដ្ឋានគ្រឹះប្រសិនបើអ្នកចង់កសាងប្រទេសមួយឲ្យបានល្អ។ ខ្ញុំគិតថាវាបង្ហាញយ៉ាងច្បាស់រដ្ឋាភិបាលថ្មីគឺជារដ្ឋាភិបាលអភិរក្សវប្បធម៏និងសង្គមបែបអតីតកាល មិនសមនឹងការរីកចម្រើនបច្ចុប្បន្ន”។
ប៉ុន្តែលោកMichel Temer ប្រធានាធិបតីថ្មីបណ្តោះអាសន្នរបស់ប្រទេសប្រេស៊ីលបានអំពាវនាវប្រជាជនមានភាពជឿជាក់និងទុកចិត្តចំពោះសមត្ថភាពរបស់គាត់ក្នុងការជួយកសាងសេដ្ឋកិច្ចប្រទេសឡើងវិញ។
លោកTemerដែលមានវ័យ៧៥ឆ្នាំ បានបញ្ជាក់ថាអ្វីដែលជាការងារ ចម្បងរបស់គាត់នោះគឺធ្វើឲ្យសេដ្ឋ កិច្ចប្រទេសប្រសើរឡើងវិញ។ គាត់ថ្លែងថា “អ្វីដែលសំខាន់បំផុតនោះគឺភាពជឿជាក់ពីសំណាក់អ្នកវិនិយោគ ក្នុងសុ្រកនិងក្រៅស្រុក។ ពេលមានភាពជឿជាក់និងទុកចិត្តហើយយើងអាចទាក់ទាញអ្នកវិនិយោគបានច្រើនក៏ដូចជាកសាងសេដ្ឋកិច្ចឡើងវិញផងដែរ”៕
ដោយ៖ដេ វិត
...