ក្រុមតាលីបង់បានប្រកាសថា នៅថ្ងៃទី៣១ខែសីហា គឺជាថ្ងៃបុណ្យជាតិ ដោយមានការបាញ់កាំជ្រួចនៅទីក្រុង ក្នុងឱកាសគម្រប់ខួប១ឆ្នាំថ្ងៃអាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថាន បញ្ចប់សង្គ្រាមអូសបន្លាយ២០ឆ្នាំនៅក្នុងប្រទេសនេះ។
នៅយប់ថ្ងៃទី៣០ខែសីហា ក្រុមតាលីបង់បានបាញ់កាំជ្រួចនៅក្នុងទីក្រុងកាប៊ុល ដើម្បីអបអរសាទរគម្រប់ខួបមួយឆ្នាំថ្ងៃអាមេរិកដកទាហាន ចេញពីប្រទេស អាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់បានចាត់ទុកថ្ងៃនេះជា «ថ្ងៃសេរីភាព»។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានលើកឡើងថា «កាំជ្រួចចម្រុះពណ៌ដ៏ស្រស់ស្អាត គឺដើម្បីរំលឹកដល់ថ្ងៃសេរីភាពរបស់យើង។
បើទោះបីមានការរឹតត្បិតនិងវិបត្តិមនុស្សធម៌ក្តី ក៏ពលរដ្ឋអាហ្វហ្គានីស្ថានបានបង្ហាញពីភាពសប្បាយរីករាយដែលកម្លាំងទាហានបរទេសបានចាកចេញទៅ ។ លោក Zalmai ពលរដ្ឋរស់នៅក្នុងទីក្រុងកាប៊ុលដែលគាំទ្ររដ្ឋាភិបាលតាលីបង់ បានលើកឡើងថា «យើងពិតជាសប្បាយរីករាយដែលព្រះអាល់ឡោះបានកម្ចាត់ ក្រុមមិនមែន សាសនាចេញពីប្រទេសជាតិ ហើយអាណាចក្រអ៊ិស្លាមបានបង្កើតឡើងវិញ៕ ដោយធីរីណា
រូបថត :zingnews.com