លោក Thierry Henry ត្រូវ បាន គេ បង្ហាញ ថា ជា ម្ចាស់ ភាគហ៊ុន ថ្មី របស់ ក្រុម Como នៅលីក អ៊ីតាលី Serie B។ វីរបុរសរបស់បារាំង និងក្រុម Arsenal គឺលោក Henry ត្រូវបានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយនាយកប្រតិបត្តិ និងអតីតប្រធានក្រុម Chelsea លោក Dennis Wise ។
ក្រុម Como បាន ឡើង ពី បាល់ទាត់ អាជីព ទៅ លេង ក្នុង កម្រិតលីក ទី២របស់ អ៊ីតាលី ហើយ បាន ចុះ ហត្ថលេខា ជាមួយ អតីតមិត្ត រួម ក្រុម របស់ Henry លោក Cesc Fabregas កាល ពី ដើម ខែ នេះ។ លោកFabregas វ័យ៣៥ឆ្នាំក៏បានក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្លិបផងដែរ។
លោក Henry បានប្រាប់អ្នកយកព័ត៌មានថា “វាជាជំពូកថ្មីមួយនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំដឹងពីការស្រលាញ់កីឡាបាល់ទាត់នៅទីនេះ។មនុស្សមកលេងទីក្រុង ប្រជាជននៅប្រទេសបារាំង ឬអេស្ប៉ាញ ពួកគេនិយាយអំពីបឹង ឬភាពស្រស់ស្អាតនៃទីក្រុង ប៉ុន្តែឥឡូវនេះដល់ពេលនិយាយអំពីក្លិប” ។
ក្លិប Como ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនថ្នាំជក់យក្សឥណ្ឌូនេស៊ីឈ្មោះ Djarum និងចុងក្រោយនៅ Serie A ក្នុងឆ្នាំ២០០៣។បន្ទាប់ពីក្ស័យធនក្នុងឆ្នាំ២០១៦ ក្លិបបានឡើងពីកម្រិតទី៤ ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៣ ក្នុងក្របខ័ណ្ឌ Serie B កាលពីរដូវកាលមុន។
ភាពជាក់លាក់នៃតួនាទីរបស់លោក Henry ជាមួយក្លិបនៅតែមិនច្បាស់លាស់ ដោយលោក Dennis Wise បាននិយាយថា“Thierry គឺជាម្ចាស់ភាគហ៊ុន ហើយនោះជាអ្វីដែលខ្ញុំត្រៀមនិយាយ។ យើងចង់យល់ពីបទពិសោធន៍ និងគំនិតរបស់គាត់”។
ដោយបានចូលនិវត្តន៍ពីការលេងបាល់ទាត់កាលពីឆ្នាំ២០១៥ លោក Henry វ័យ៤៥ឆ្នាំ ឥឡូវនេះជាជំនួយការអ្នកគ្រប់គ្រងក្រុមជម្រើសជាតិបែលហ្ស៊ិក ប៉ុន្តែបាននិយាយថាគាត់នឹងមកតាមដែលខ្ញុំអាចធ្វើបានទៅកាន់ក្លិប Como ។
ក្លិបក៏បានប្រកាសពីការចុះហត្ថលេខាលើកីឡាករ Patrick Cutrone ពីក្លិប Wolves កាលពីថ្ងៃអង្គារ ខណៈដែលលោក Wise បានបញ្ជាក់ថា Serie A គឺជាគោលដៅរយៈពេលវែងរបស់ក្លិប ៕ (រូបភាព ៖ BBC Sport)