ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃពុធ ទី៣១ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ អញ្ជេីញជួបសំណេះសំណាល ជាមួយក្រុមកីឡាករសាលាតម្រង់ទិស អាយុក្រោម១៨ឆ្នាំ ខេត្តបន្ទាយមានជ័យ ដែលនឹងឆ្លងវគ្គ៤ក្រុមចុងក្រោយ ដេីម្បីដណ្តេីមយកលេខ៣ និង៤ទូទាំងប្រទេស ។
នាឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវការកោតសរសើរចំពោះក្រុមកីឡាករទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការប្រកួត បើទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ក៏យេីងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តផងដែរ ។
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន ក៏បានលើកទឹកចិត្តទៅដល់ក្រុមកីឡាករទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការប្រកួតដណ្តេីមយកជ័យលាភីជូនខេត្ត និងបានណែនាំដល់កីឡាករពេលប្រកួតត្រូវយកចិត្តទុកដាក់ គោរពទៅតាមលក្ខខន្តិកៈក្នុងការប្រកួតឱ្យបានម៉ឺងម៉ាត់បំផុត ។
សូមបញ្ជាក់ផងដែរថា ក្រុមកីឡាករសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ នឹងត្រូវជួបប្រកួតជាមួយក្រុមកីឡាករបាល់ទាត់សាលាបាល់ទាត់ជាតិ នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២ នាពេលប៉ុន្មានថ្ងៃខាងមុខនេះនៅទីតាំងសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ ៕ដោយ ស សម