លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​៖​ ឪពុកម្តាយរបស់ខ្ញុំ ចិញ្ចឹមកូនបានល្អៗណាស់ ទាំងប្រុស ទាំងស្រី គឺស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងចេះស្រលាញ់គ្នា

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ ដោយដកស្រង់ចេញពី សៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” សរសេរដោយលោក ឆាយ សុផល​ បានឱ្យដឹងថា៖​ កន្លងមកមានលោកយាយលោកតា លោកអ៊ុំ ពូមីងជាច្រើនធ្លាប់បាននិយាយប្រាប់ខ្ញុំថា ឪពុកម្តាយរបស់ខ្ញុំ ចិញ្ចឹមកូនបានល្អៗណាស់ ទាំងប្រុស ទាំងស្រី គឺស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងចេះស្រលាញ់គ្នា។ ខ្ញុំសូមអរគុណលោកយាយលោកតា លោកអ៊ុំ ពូមីងចំពោះការសរសើរនេះ។

លទ្ធផលទាំងនេះ​ គឺមានដោយសារអ្នកមានគុណទាំងពីររបស់ខ្ញុំ គឺលោកឪពុក និងអ្នកម្តាយរបស់ខ្ញុំ ដែលគាត់តែងតែណែនាំប្រៀនប្រដៅកូនៗទាំងអស់ជាប់ជាប្រចាំ អោយប្រព្រឹត្តិនូវអំពើល្អ ប្រកាន់ឃ្ជាប់នូវសីលធម៌ គុណធម៌ ការតស៊ូព្យាយាម និងចេះស្រលាញ់ជួយយកអាសាគ្នា តាំងតែពីបងប្អូនរបស់ខ្ញុំនៅតូចៗម៉្លេះ។

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានថ្លែងគូសបញ្ជាក់ថា​ ក្នុងចំណោមដំបូន្មានសំខាន់ៗដែលឪពុកម្តាយរបស់ខ្ញុំបានផ្តល់អោយខ្ញុំនិងប្អូនៗរបស់ខ្ញុំ៖

១. កុំតាំងខ្លួនជាកូននាយករដ្ឋមន្ត្រី តែត្រូវតាំងខ្លួនជាចៅកសិករ…

២. ការរាប់អានមនុស្សមិនត្រូវមើលលើគេមានទ្រព្យសម្បត្តិ ឬជាកូនលោកធំនោះឡើយ… ប៉ុន្តែលើទឹកចិត្តល្អ…

៣. ត្រូវខំរៀន… ព្រោះចំណេះវិជ្ជាសំខាន់សម្រាប់ខ្លួនឯង និង ប្រទេសជាតិ។

៤. ត្រូវធ្វើតែអំពើល្អ និងចេះជួយគ្នានៅពេលត្រូវការ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print