គណៈប្រតិភូនៃគណៈកម្មការទី៣ នៃរដ្ឋសភា​ ចុះទស្សនកិច្ចទីតាំងមួយចំនួនដែលទទួលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ខេត្ត​កែប​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសុក្រទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គណៈប្រតិភូនៃគណៈកម្មការទី៣ នៃរដ្ឋសភា​ ដឹកនាំដោយលោក ឡូយ សុផាត ប្រធានគណៈកម្មការ​ និងសមាជិក ដោយមានការអមដំណើរពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមន្ត្រីជំនាញនៃក្រសួងបរិស្ថាន​ និងអភិបាល​ខេត្ត​កែប​ កាលពីថ្ងៃទី១ ខែកញ្ញាម្សិលមិញនេះ បានអញ្ជើញចុះទស្សនកិច្ចនៅទីតាំងមួយចំនួនដែលទទួលពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ជាក់ស្ដែងទីតាំងមួយចំនួនដែលទទួលផលប៉ះពាល់​ក្នុងនោះរួមមាន៖

ទី១-វាលស្រែពលរដ្ឋនៅសង្កាត់អង្កោល ស្រុកដំណាក់ចង្អើដែលត្រូវបានទឹកប្រៃហូរជ្រាបចូលដីស្រែ និងរងគ្រោះដោយខ្យល់កន្ទ្រាក់។

ទី២-កន្លែងវារីវប្បកម្មចិញ្ចឹមបង្គា ត្រីនិងក្តាមរបស់ពលរដ្ឋនៅដំណាក់ចង្អើ។

ទី៣-ទស្សនកិច្ចនៅតំបន់ទំនប់ទឹកប៉ោហេង និងឧទ្យានជាតិកែបដើម្បីស្វែងយល់ពីការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ នៅរសៀលថ្ងៃដដែលនោះ គណៈប្រតិភូគណៈកម្មការទី៣ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែបពិនិត្យលើសមិទ្ធផលការងារនានាពាក់ព័ន្ធនឹងតួនាទីគណៈកម្មការទី៣។ ជារួមគណៈកម្មការទី៣ បានវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន រដ្ឋបាលខេត្តដែលបានសហការគ្នាលើវិស័យបរិស្ថានដើម្បីធ្វើឱ្យខេត្តកែបក្លាយជាប៉ូលទេសចរណ៍ល្អប្រណីតកម្រិតខ្ពស់ និងមានសោភ័ណភាពនិងអនាម័យបរិស្ថានល្អ។

គណប្រតិភូនៃគណៈកម្មការទី៣ បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃរបស់ខ្លួននៅខេត្តកោះកុង និងខេត្តកែបប្រកបដោយភាពជោគជ័យ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print