ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃសុក្រទី០២ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៣៤នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៩ករណីទូទាំងប្រទេស នៅថ្ងៃទី០២ ខែ កញ្ញានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៤នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់មនុស្ស ១៥នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៦នាក់(ស្រី ១នាក់) ,បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ និងប្រើប្រាស់ ៥ករណី ឃាត់ ១២នាក់(ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ២៥,៣៩ក្រាម និង៥កញ្ចប់តូច ។ កេតាមីន(ម្សៅខេ) ស្មេីនិង ០,៧៣ក្រាម។ អ៊ិចស្តាស៊ី(mdma) ស្មេីនិង ២៩៧៥២,០ក្រាម ។ នីមេតាហ្សាប៉ាម(N-zapam)ស្មេីនិង ១៣១៨០,៨០ក្រាម ។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១០អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ០,៧៣ក្រាម, MDMA ២៩៧៥២,០ក្រាម និងN-zapam ១៣១៨០,៨០ក្រាម។
២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩,៣៩ក្រាម។
៣ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៦៤ក្រាម។
៤ / កំពត៖ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់។
៥ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច។
៦ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
៧ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧៤ក្រាម។
៨ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ១២,២៨ក្រាម។
៩ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៨៥ក្រាម និងKe ០,៧៣ក្រាម។
១០ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៧៦ក្រាម ៕ដោយ៖ស តារា