លោក ឃឹម ហ្វីណង់ : ខំលួចគិតក្នុងចិត្តថា ប្រហែលជាប្រផ្នូលល្អជិតបានជោគជ័យលើរឿងបញ្ចុះបញ្ចូលលោក ខឹម វាសនា ឱ្យរំសាយនិងបោះបង់ចោលការជួបជុំខុសច្បាប់នៅក្នុងជំរំជើងភ្នំហើយមើលទៅ

ចែករំលែក៖

ខេត្តសៀមរាប : ព្រឹកមិញ ពេលកំពុងធ្វើដំណើរទៅកាន់ជើងភ្នំគូលែនដើម្បីបន្តចូលរួមដោះស្រាយបញ្ហារឿង“Black Hole”នៅភូមិសសីជាមួយឯកឧត្តមអភិបាលខេត្ត ក៏ជួបដំរីមួយក្បាលដ៏ធំកំពុងតែឆ្លងកាត់ស្រុកបន្ទាយស្រីដោយចៃដន្យ ខំលួចគិតក្នុងចិត្តថា ប្រហែលជាប្រផ្នូលល្អជិតបានជោគជ័យលើរឿងបញ្ចុះបញ្ចូលលោក ខឹម វាសនា ឱ្យរំសាយនិងបោះបង់ចោលការជួបជុំខុសច្បាប់នៅក្នុងជំរំជើងភ្នំហើយមើលទៅ តែបែរជាមកទទួលបានការជូនពរជ័យយ៉ាងច្រើនពីពុកម៉ែបងប្អូនមិត្តភ័ក្តិមកពីគ្រប់ទិសទីសម្រាប់តួនាទីថ្មីទៅវិញ។ ❤️🙏 នេះជាការលើកឡើងដោយ លោក ឃឹម ហ្វីណង់ ដែលសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ តែងតាំង ជាអភិបាលរង ខេត្តសៀមរាប នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។

លោក ឃឹម ហ្វីណង់ បានបន្តថា, ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សង្ឃឹមថា តំបន់ជើងភ្នំគូលែននៃភូមិសសី និងស្រុកបន្ទាយស្រី នឹងវិលត្រលប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា, លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ដែលត្រូវឡើងកាន់តំណែងជាអភិបាលរងខេត្តសៀមរាប លោកបានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងមូលដ្ឋានដែលលោកធ្លាប់គ្រប់គ្រង ទាំងការអភិវឌ្ឍន៍ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម បង្កើតតំបន់ទេសចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានចំណូល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកម្រិតធំ។ ក្រោយទទួលដំណឹងថា, រាជរដ្ឋាភិបាលផ្ដល់ទំនុកចិត្ត ចេញអនុក្រឹត្យតែងតាំងជាអភិបាលរងខេត្តសៀមរាប គឺមានការគាំទ្ររូបលោកយ៉ាងខ្លាំង ពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ខណៈលោកមានសមត្ថភាព ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ក្នុងឆន្ទៈលើកតម្កល់ផលប្រយោជន៍ជាតិជាធំ។ ទោះជាលោកមានវ័យក្មេង តែមិនមែនក្មេងសេចក្តីនោះឡើយ៕

...

ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print