អនុសាខាកាកបាទក្រហមខណ្ឌកំបូល​ អញ្ជើញសំណេះសំណាល​និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រចំនួន៥០គ្រួសារ​

ចែករំលែក៖

ភ្នំពេញ៖​ នាព្រឹកថ្ងៃសៅរ៍​ ៨កេីត​ ខែភទ្របទ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០២២​ លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌនិងជាប្រធានកិក្តិយសអនុសាខាកាកបាទក្រហមខណ្ឌកំបូល​ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល​ និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រចំនួន៥០គ្រួសារ​មកពីភូមិចំនួន៣​ ស្ថិតក្នុងសង្កាត់ប្រទះឡាង​ ខណ្ឌកំបូល​។
ឆ្លៀតក្នុងឱកាសនេះ​ លោកឃឹម ស៊ុនសូដា បានពាំនាំការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងលោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ ដែលជានិច្ចកាល​ សម្តេចទាំងទ្វេ​ និងថ្នាក់ដឹកនាំតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ​ និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។ អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនោះក្នុង១គ្រួសារៗ​ ទទួលបាន​អង្ករ​២៥គីឡូក្រាម,​ ឃីត១កញ្ចប់​  និងថវិកាមួយចំនួន​ផងដែរ៕


ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print