អគ្គិសនី​កម្ពុជា​ មានករណីឆេះឧបករណ៍គន្លឹះ Capacitor Bank ក្នុងអនុស្ថានីយតង់ស្យុងខ្ពស់កោះពេជ្រ ធ្វើឲ្យប្រព័ន្ធសុវត្ថិភាពបណ្ដាញជាតិផ្ដាច់ចរន្តដើម្បីការពារប្រព័ន្ធផ្គត់ផ្គង់ទាំងមូល

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​អគ្គិសនីកម្ពុជា​ បានឱ្យដឹងថា​ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅម៉ោង ១៤​ និង០៣នាទីរសៀល មានករណីឆេះឧបករណ៍គន្លឹះ Capacitor Bank ក្នុងអនុស្ថានីយតង់ស្យុងខ្ពស់កោះពេជ្រ នៅរាជធានីភ្នំពេញ ធ្វើឲ្យប្រព័ន្ធសុវត្ថិភាពបណ្ដាញជាតិផ្ដាច់ចរន្តដើម្បីការពារប្រព័ន្ធផ្គត់ផ្គង់ទាំងមូល ដែលធ្វើឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន ។

សូមជម្រាបថា​ នៅថ្ងៃនេះដែរ​ អគ្គិសនីកម្ពុជា​ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១១ (GS11-F7) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់បឹងកក់ទី១ និងទី២ ខណ្ឌទួលគោក (២)សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (៣)សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយឡែកនៅព្រឹកមិញនេះ​ ក៏មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F5) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ឃុំលំហាច ឃុំព្រៃពួច ឃុំពើក និងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។​ ប៉ុន្ដែក្រុមការងារបច្ចេកទេសបានធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

...

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print