អុីរ៉ង់ចាប់បាននាវាគ្មានមនុស្សបើករបស់អាមេរិក២គ្រឿងអាមេរិកទាមទារយកវិញ

ចែករំលែក៖

កន្លងមកអុីរ៉ង់ចាប់បានយន្តហោះគ្មានមនុស្សបើកដ៏ទំនើបរបស់អាមេរិកដែលមានបច្ចេកវិទ្យាទំនើបៗនិងសំខាន់ៗបំផុត ជួយឱ្យអុីរ៉ង់សម្រេចបានគោលដៅក្នុងការផលិតយន្តហោះគ្មានមនុស្សបើកជាច្រើន ។ នៅពេលនេះដែរបច្ចេកវិទ្យានាវាគ្មានមនុស្សបើករបស់អាមេរិកអាចនឹងធ្លាក់ចូលក្នុងដៃអុីរ៉ង់បន្តទៀត។

ទាំងនោះហើយបានជា សហរដ្ឋអាមេរិកបានដាក់សម្ពាធបង្ខំជាលើកទី២នៅក្នុងសប្ដាហ៍នេះឱ្យអ៉ីរ៉ង់ប្រគល់ «កូននាវាគ្មានមនុស្សបើក» ចំនួន២គ្រឿងដែលត្រូវបានកងទ័ពជើងទឹកអ៉ីរ៉ង់រឹបអូសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះបានទទួលស្គាល់ថាកងទ័ពជើងទឹករបស់ខ្លួនពិតជាបានរឹបអូសកូននាវាគ្មានមនុស្សបើក ២គ្រឿងរបស់សហរដ្ឋអាមេរិកនៅឯតំបន់សមុទ្រក្រហមពិតមែន។ ក៏ប៉ុន្តែបានចោទប្រកាន់ថាកូននាវាគ្មានមនុស្សបើកទាំង២គ្រឿងនេះបានបំពានបទដ្ឋានសុវត្ថិភាពសមុទ្រ។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «នាវាចម្បាំង Jamaran របស់កងទ័ពជើងទឹកអ៉ីរ៉ង់ បានរឹបអូសនាវាពីរគ្រឿងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចៀសឧបទ្ទវហេតុដោយប្រការណាមួយ បន្ទាប់ពីបានបញ្ជូនសារព្រមានដល់កងទ័ពជើងទឹកអាមេរិក។ នៅក្រោយធានាបានសុវត្ថិភាពផ្លូវសមុទ្រ នាវាទាំង២គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងមានសុវត្ថិភាព»។ ក៏ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិកបានច្រានចោលការអះអាងរបស់អ៉ីរ៉ង់ ជាមួយការអះអាងថាកូននាវាគ្មានមនុស្សបើករបស់ខ្លួនមិនបានបង្កហានិភ័យឬគ្រោះថ្នាក់ដល់ការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រនោះទេ។ បើតាមក្រុមមន្ត្រីយោធាអាមេរិក នៅក្រោយការដាក់សម្ពាធយ៉ាងខ្លាំង ទើបអ៉ីរ៉ង់យល់ព្រមប្រគល់កូននាវាគ្មានមនុស្សបើកទាំង២គ្រឿងទៅឱ្យកងទ័ពជើងទឹកអាមេរិកវិញកាលពីថ្ងៃសុក្រសប្ដាហ៍នេះ៕ ដោយធីរីណា

...

រូប​ថត​ :tinmoiz.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print